ព័ត៌មានកីឡា៖ កីឡាករ Luis Suarez ត្រូវបានជាប់ការពិន័យ ហាមមិនឲ្យចូលរួមប្រកួតដល់ទៅ ២ការប្រកួត ព្រោះមានកំហុសកាលពីប្រកួតគ្នារវាង Barcelona នឹង Espanyol ហើយសម្រេចលទ្ធផល ៤-១ ក្នុងព្រឹត្ដិការណ៍ Copa del Rey ក្នុងទឹកដី Nou Camp ។
ខ្សែប្រយុទ្ធ Uruguay វ័យ ២៨ឆ្នាំ លេងឲ្យក្លឹប Barcelona បានទទួលការចោទប្រកាន់ពីបទ គំរាមកំហែង ដៃគូប្រកួត គឺកីឡាករក្នុងក្លឹប Espanyol បន្ទាប់ពីមានការប៉ះទង្គិចគ្នា កាលពីប្រកួតថ្ងៃពុធកន្លងទៅ។ ក្រោយពីចេញសេចក្ដីសម្រេចចោទប្រកាន់ ពីសហព័ន្ធកីឡាករជាតិអេស្ប៉ាញ ហើយដាក់ពិន័យលើក Luis Suarez ដោយផ្អាកជើងចំនួន ២ប្រកួត ក្លឹប Barcelona ក៏បានប្រញ៉ាប់ប្រញ៉ាល ដាក់សំណើរភ្លាមៗ ដោយទទួចថា កីឡាករមិនបានប្រើប្រាស់ពាក្យធ្ងន់ធ្ងរ អ្វីដែលត្រូវចោទប្រកាន់ នឹងដាក់ពិន័យ ដល់ថ្នាក់នឹងនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ fcbarcelona