CamNews

យល់ដឹង 

ការ​ធ្វើតេស្ត​សុខភាព​សំខាន់ៗ​ក្នុង​វ័យ​អាយុ​ ២០​ ទៅ​ ៤០​ ឆ្នាំ​

ស្ថានភាព​ក្រីក្រ​បាន​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​បំផុត​មិន​ មាន​ល​ទ្ឋ​ភាព​នឹង​
ទទួល​ការ​ត្រួតពិនិត្យ​សុខភាព​អោយ​បាន​ទៀងទាត់​។​ដូច្នេះ ​នៅ​ពេល​ខ្លះ​វា​ក៏​យឺត​ពេល​
ទៅ​ហើយ​នៅ​ពេល​ដែល​គេ​ដឹង​ថា​ខ្លួន​មាន​កើត​ ជំងឺ​ណាមួយ​ដូច​ជា​ជំងឺមហារីក​ ជំងឺ​បេះដូង​ ជំងឺលើសឈាម​ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​ប៉ុន្តែ​ចូរ​អ្នក​ចង​ចាំ​ថា​ការ​ពិនិត្យ​ សុខភាព​
ជា​ប្រចាំ​នេះ​មាន​សារសំខាន់​ណាស់​។​ម្យ៉ាង​វា​អាច​អោយ​អ្នកដឹង​អំពី ​វិធានការ​បង្ការ​ជំងឺ
​មួយ​ចំនួន​និង​ម្យ៉ាងទៀត​វា​អាច​អោយ​អ្នកធ្វើការ​ ព្យាបាល​ជំងឺ​បាន​ទាន់​ពេលវេលា​មុន​ពេល
​ដែល​វា​អាច​ឆក់​យក​ជីវិត​របស់​អ្នក​ បាន​។​

បើ​អ្នកមាន​អាយុ​ ខ្ទង់​២០​ ទៅ​ ៣០​ ឆ្នាំ​,​ គ្រូពេទ្យ​ណែនាំ​ការ​ធ្វើតេស្ត​សាមញ្ញ​មួយ​ចំនួន​ ដើម្បី
​រក​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​។​ខាងក្រោម​នេះ​ជា​បញ្ជី​នៃ​ តេស្ត​សំខាន់ៗ​ដែល
​អ្នក​គួរតែ​យល់​ដឹង​:​

1. ការ​ថ្លឹង​ទម្ងន់​:​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មិន​ចូល​ចិត្តការ​ថ្លឹង​ ទំងន់​ទេ​ ប៉ុន្តែ​ទំងន់​របស់​អ្នក
​ អាច​នឹង​ធ្វើ​ឱ្យ​អ្នកមាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​មុខ​ ដោយ​វា​នឹង​បង្កើត​ជំងឺ​មួយ​ចំនួន​នៅ​ថ្ងៃក្រោយ​។​
2. ការ​ពិនិត្យ​សម្ពាធ​ឈាម​ (blood​ pressure):​វា​មាន​ភាព​សាមញ្ញ​ មាន​តំលៃ​ថោក​ និង
​រហ័ស​។​ បេះដូង​របស់​អ្នក​ (​ ​សរសៃឈាម​ក្រហម​,​ ខួរក្បាល​,​ ភ្នែក​ និង​ ក្រលៀន​)​ នឹង
​អរគុណ​អ្នក​នៅ​ថ្ងៃក្រោយ​។​
3. ជាតិ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ុល​ (cholesterol​។​):​ អ្នក​ត្រូវ​តែ​ធ្វើការ​បូម​ឈាម​ដើម្បី​ធ្វើតេស្ត
​រក​ជាតិ​ខ្លាញ់​ ។​មនុស្ស​គ្រប់​គ្នា​ដែល​មាន​អាយុ​លើស​ពី​ ២០​ឆ្នាំ​ គូរ​តែ​ដឹង​នូវ​ ចំនួន​ជាតិ​ខ្លាញ់
​របស់​ខ្លួន​ និង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​យ៉ាងតិច​ម្តង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​។​
4. ពិនិត្យ​សុដន់​ និង​ក​ស្បូន​(​សំរាប់​ស្ត្រី​តែ​ប៉ុណ្ណោះ​):​ :​ ការ​ពិនិត្យ​សុដន់​គួរតែ​ធ្វើ​រៀង​
រាល់​ឆ្នាំ​ ។​សំរាប់​ពិនិត្យ​ក​ស្បូន​គួរតែ​ធ្វើ​ រៀង​រាល់​ ១​ទៅ​ ៣​ ឆ្នាំ​ម្តង​ ដើម្បី​បង្ការ​អ្នក​ពី​មហារីក
​និង​ជំងឺ​ផ្សេងៗ​ដែល​អាច​បង្ករ​ឱ្យ​អ្នក​មិន​ អាច​មានកូន​។​ ប្រសិនបើ​កាលពីមុន​អ្នក​ធ្លាប់​មាន​
បញ្ហា​ក​ស្បូន​មិន​ប្រក្រតី​ អ្នក​ត្រូវ​តែ​ពិនិត្យ​វា​រៀង​រាល់​ឆ្នាំ​។​ សំរាប់​អ្នក​ដែល​មិន​ធ្លាប់​មាន​
បញ្ហា​ក​ស្បូន​ទេ​នោះ​ គួរតែ​ធ្វើការ​ពិនិត្យ​ ៣​ ឆ្នាំ​ម្តង​ ជា​ជាង​ការ​ពិនិត្យ​ រៀង​រាល់​ឆ្នាំ​។​
5. ការ​ពិនិត្យ​ពងស្វាស​(​សំរាប់​បុរស​តែ​ប៉ុណ្ណោះ​)​ :​វា​អាច​ជា​ភាព​អាម៉ាស់​មួយ​ ប៉ុន្តែ​ការ​
ពិនិត្យ​ជា​រៀល​រាល់​ឆ្នាំ​ មាន​សារសំខាន់​ណាស់​។​ មហារីក​ពងស្វាស​ គឺជា​មហារីក​លេខ​មួយ​
សំរាប់​បុរស​វ័យក្មេង​។​ វា​អាច​ព្យាបាល​បាន​ ប្រសិនបើ​ដឹង​ទាន់​ពេលវេលា​។​
6. ពិនិត្យ​រក​ប្រជ្រុយ​ដុះ​:​ យើង​ច្រើន​តែ​ភ្លេច​ការពារ​ស្បែក​របស់​យើង​ ដូច្នេះ​ហើយ​កុំ​ភ្លេច​
ធ្វើការ​ត្រួតពិនិត្យ​ស្បែក​ឱ្យ​បាន​ហ្មត់ចត់​។​ គ្រូពេទ្យ​អាច​ពិនិត្យ​រក​ប្រជ្រុយ​មិន​ប្រក្រតី​និង​
មហារីក​ស្បែក​ ៣​ ឆ្នាំ​ម្តង​។
7. ​ការពារ​ភ្នែក​របស់​អ្នក​:​ អ្នក​ប្រហែលជា​មិន​បាន​គិត​ពី​បញ្ហា​នេះ​ទេ​។​ អ្នក​គួរតែ​ទៅ​ពិនិត្យ
​ភ្នែក​របស់​អ្នក​មុន​ពេល​ដែល​អ្នកមាន​អាយុ​៤០​ឆ្នាំ​ ។​ (​ពិនិត្យ​ជា​ញឹកញាប់​ប្រសិនបើ​អ្នកមាន
​បញ្ហា​ក្នុង​ការ​មើល​)​។
8. ​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​:​ ត្រូវ​សូរ​នាំ​គ្រូពេទ្យ​ឱ្យ​ក្រែង​មាន​ថ្នាំ​វ៉ាក់សាំង​ថ្មី​ដែល​អ្នក
​ ត្រូវ​ចាក់​ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​។​

រៀង​រាល់​ឆ្នាំ​ពេល​ជិត​ខួបកំណើត​អ្នក​ អ្នក​គួរតែ​ជូន​កាដូ​ខ្លួនឯង​ដោយ​ រៀបចំ​ពេលវេលា​ជួប​
គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​។​ការ​ចំណាយ​ពេលវេលា​តែ ​ប៉ុន្មាន​ម៉ោង​នឹង​ជួយ​អោយ​អ្នក​
រស់នៅ​កាន់តែ​អាយុ​វែង​៕
(ប្រភពពីគេហទំព័រ www. health.com.kh)
យ៉ាវីន

Tags: