CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូងញាប់ញ័រខ្លាំងដោយសារគ្រោះរញ្ជួយផែនដី

គ្រោះរញ្ជួយដីកម្លាំង ៥,៤ richter ទើបតែបានកើតឡើងនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង បណ្ដាលឱ្យអាគារខ្ពស់ៗជាច្រើនត្រូវញាប់ញ័រ ប៉ុន្តែ មិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះទេ។

គ្រោះរញ្ជួយដីកម្លាំង ៥,៤ richter នៅក្បែរក្រុង Gyeongju ភាគអាគ្នេយ៍របស់កូរ៉ខាងត្បូង បានកើតឡើងនៅវេលាម៉ោង ២០និង៣០នាទី (ម៉ោងនៅកូរ៉េ) កាលពីយប់មិញនេះ បណ្ដាលឱ្យតំបន់ភាគខាងត្បូងប្រទេសនេះត្រូវញាប់ញ័រ នេះបើតាមទំព័រ Yonhap ដកស្រង់ព័ត៌មានពីទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក(USGS)។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងនិយាយថា គ្រោះរញ្ជួយដីនេះ មានកម្លាំងដល់ទៅ ៥,៨ richter និងកើតឡើងបន្ទាប់ពីមានគ្រោះរញ្ជួយដីដែលមានកម្លាំងតិចជាងនេះ។ ក្រសួងសុវត្ថិភាពសាធារណៈកូរ៉ខាងត្បូងឱ្យដឹងថា មកដល់ពេលនេះ ពុំទាន់មានករណីស្លាប់ណាមួយកើតឡើងនៅឡើយ។

នៅក្នុងក្រុង Busan ប្រជាជនដែលរស់នៅលើអាគារខ្ពស់ៗ អាចដឹងបាននូវការរញ្ជួយដីនេះ ហើយគ្រោះរញ្ជូយដីនេះ ក៏បានប៉ះពាល់ដល់រដ្ឋធានី Seoul ផងដែរ។

គេហទំព័រ Yonhap ចេញផ្សាយថា “ចំនួនមនុស្សដែលទូរស័ព្ទមកកាន់សមត្ថកិច្ច ដើម្បីសួរនាំអំពីគ្រោះរញ្ជួយដី បានកើនឡើងគួរឱ្យកត់សម្គាល់”។

គួររំលឹកថា កាលពីសប្ដាហ៍មុន USGS បានប្រកាសអំពីការរញ្ជួយដីសិប្បនិម្មិតកម្លាំង ៥,៣ richter នៅកូរ៉េខាងជើង។ ការរញ្ជូយដីនេះ ត្រូវបានគេជឿថា កើតឡើងដោយសារការសាកល្បងអាវុធនុយ ក្លេអែររបស់ក្រុងព្យុងយ៉ាង៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Yonhap/ Koreatimes


Tags: រញ្ជួយ​ផែនដី កូរ៉េខាងត្បូង