CamNews

ព័ត៌មានជាតិ 

យុវតីចិត្តខ្លាំងខឹងម្តាយមីង​ស្តីបន្ទោសរឿងដើរលេងយប់ ទាញកាំបិតចិតបន្លែចុងស្រួច ចាក់ពោះខ្លួនឯងជាប់ឆ្កឹង

(ភ្នំពេញ)៖ នារីវយ័ក្មេងម្នាក់ បានយកកូនកាំបិតចាក់ពោះខ្លួនឯង១កាំបិត បណ្តាលឲ្យរងបួសធ្ងន់ធ្ងរ ដោយសារតែខឹងម្តាយមីង ស្តីបន្ទោសរឿងខ្លួនជាស្រី តែដើរលេងយប់ជ្រៅរហូត។

ហេតុការណ៌ក្មួយចិត្តខ្លាំងចាក់ពោះខ្លួនឯង ព្រោះតែម្តាយមីងស្តីបន្ទោសនេះ បានធ្វើឲ្យមានការភ្ញាក់់ផ្អើល ឡើងនៅម៉ោងជាង៧នាទីព្រលប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបន្ទប់ជួលមួយកន្លែង នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័។

​បន្ទាប់ពីមានការភ្ញាក់ផ្អើល នារីវយ័ក្មេងដែលចិត្តខ្លាំង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP