ប្រទេសថៃ៖ ជ្រូក ១៦ ក្បាល បានងាប់គរលើគ្នា និងជ្រូកជាច្រើនក្បាលទៀត រងការគៀបយ៉ាងឈឺចាប់ នៅពេលរថយន្តដឹកទំនិញកង់៦ មួយគ្រឿង ដែលដឹកពួកវា ទៅកាន់ទីសត្ដឃាតមួយកន្លែង បានក្រឡាប់ផ្ងារជើង នៅស្រុក Muang កាលពីព្រឹកថ្ងៃអង្គារនេះ។
ជ្រូកនៅតែស្រែកទ្រហោយំ ព្រមដោយការការឈឺចាប់ នៅពេលដែលប៉ូលីស និងអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ នៅលើដងផ្លូវ Chaiburi ក្នុងតំបន់ Prang Moo ភ្លាមៗ ក្រោយម៉ោង ៧ ព្រឹក។ ជ្រូកមួយចំនួន ត្រូវបានគេបោះចេញពីរថយន្ត ហើយជ្រូកផ្សេងទៀត ត្រូវជាប់គៀប នៅក្នុងរថយន្ត ដែលបានក្រឡាប់ផ្ងារជើង នៅក្បែរស្ពានមួយនោះ។
អ្នកបើកបររថយន្តដឹកទំនិញ ឈ្មោះ Pornpipat Muenphanol និងអ្នកដំណើរស្ត្រីម្នាក់ ត្រូវបានគេរកឃើញថា បានរងរបួស និងជាប់នៅក្នុងរថយន្ត។ លោក Pol Capt Chaturong Chukhong អនុប្រធានស៊ើបអង្កេត នៅស្នងការដ្ឋាននគរបាលស្រុក Muang បាននិយាយថា ពួកគេទាំងពីរនាក់ ត្រូវបានទាញចេញពីរថយន្ដ និងនាំទៅព្យាបាល នៅមន្ទីរពេទ្យក្បែរនោះ។
លោក មានប្រសាសន៍ថា លោក Pornpipat បានបើកឡានមួយគ្រឿងនេះ ក្នុងចំណោមឡានដឹកទំនិញ ៦ គ្រឿង ដែលដឹកជ្រូក ៦៧ ក្បាលពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅស្រុកណាប៊ុន ខេត្ត Nakhon Si Thammarat ទៅកាន់ទីសត្ដឃាត Betagro Co នៅស្រុក Khuan Maphrao នៃខេត្ត Phatthalung ៕
ប្រែសម្រួល៖ សារ៉ាត់
ប្រភព៖ Bangkokpost