CamNews

យល់ដឹង 

គន្លឹះ​​ក្នុង​ការគ្រប់គ្រង​បញ្ហា ស្ត្រេ​ស​

អ្នក​ប្រហែលជា​គិត​ថា​ស្ត្រស​ជានិច្ចកាល​អាក្រក់​សម្រា​ប់​អ្នក​។​ ប៉ុន្តែ​តាម​ពិត​មិន​ដូច្នេះ​ទេ​។​
ស្ត្រេ​ស​ពេល​ខ្លះ​ក៏​ល្អ​ដែរ​សម្រាប់​ អ្នក​។​ចូរ​ពិនិត្យ​មើ​គន្លឹះ​មាស​ខាងក្រោម​នេះ​អំពី​ស្ត្រេ​ស​។​

* ស្ត្រេ​ស អាច​ល្អ​ប្រសើរ​សំរាប់​មនុស្ស​មួយចំនួន ។ វា​អាច​បង្កើន​នូវ​ការបង្កើតឡើង​ថ្មីៗ​,
បង្កើន​សកម្មភាព​នានា ល្អៗ​, ដូច្នេះ ចូរ​ស្វែងយល់​អំពី​បញ្ហា​នេះ​អោយបាន​ស៊ី​ជំរៅ និង រក
​វិធីសាស្ត្រ​ណា​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ក្នុង​ការអនុវត្ត ឬ ព្យាបាល​ស្ត្រេ​ស ។​
* ខ្លួន​មនុស្ស​យើង​ត្រូវការ​ហាត់ប្រាណ​ដោយសារ​តែ​វា​បាន បញ្ចេញ​នូវ​អ័រម៉ូន ដែល​មាន​
ប្រយោជន៍​រាប់រយ ។​
* ធ្វើ​ខ្លួនឯង​កុំ​អោយ​នៅ​ជាប់​នឹង​រោគ​ស្ត្រេ​សពេក​តាមរយៈ​ការសំ​រា​ក​ បន្ធូរ​អារម្មណ៍ រួច​ធ្វើ​
ខ្លួន​អោយ​រវល់​ជាមួយនឹង​ការងារ​ធម្មតា​ផ្សេងៗ ដូចជា​លេង​កីឡា​, ហាត់ប្រាណ​, រាំលេង​,
ណាត់​មិត្ត​ជជែក​លេង ទទួលទាន​អាហារ​កំសាន្ត​, សរសេរ​គំរោង​ផែនការ ឬ កំណត់ហេតុ
​បន្តិចបន្តួច​ជាដើម ។​
* ការ​បន្ធូរ​អារម្មណ៍​តែ​មួយ​ភ្លែត​ជា​ការ​ល្អ​ប្រសើរ​សំរាប់​អ្នក ដែល​អ្នក​អាច​ធ្វើ​វា​បាន​នៅ​គ្រប់​
ទីកន្លែង​, គ្រប់​ពេល​ដែល​អ្នកគ្រប់គ្រង​រោគ​ស្ត្រេ​ស​របស់​អ្នក តាមរយៈ ៖
o ​បិទ​ភ្នែក​របស់​អ្នក​
o ​ទំលាក់​ស្មា​ក្រោម​
o ​បន្ថយ​ចង្វាក់​ដកដង្ហើម​របស់​អ្នក​អោយ​នៅ​សល់​តែ​ពាក់កណ្តាល​
o ​រាប់​អោយបាន ៥ មុន​នឹង​ដក​ដង្ហើមចេញ និង ចូល​
* ការរៀន​ដកដង្ហើម​បែប​ធម្មតាៗ ហើយ​វែងៗ​អាចជួយ​សំរួល​រោគ​ស្ត្រេ​ស​របស់​អ្នក ជា
ពិសេស ការហាត់​ដកដង្ហើម​បែប យូហ្កា (yoga breathing)
* ការ​ហាត់ប្រាណ​អាចជួយ​បន្ធួរបន្ថយ​អាការៈរោគ​ស្ត្រេ​ស ហើយ​ថែមទាំង​អាច​ទប់ទល់​ការ​
កើតរោគ​ស្ត្រេ​សនៅ​លើកក្រោយ​លើកក្រោយ​ទៀត​ផង​, ដូច្នេះ ចូល​ដើរ​អោយ​បាន​លឿនៗ
​, ឡើង​ជណ្តើរ រួមផ្សំ​ជាមួយ​នឹង​ការ​ហាត់ប្រាណ​ធម្មតា​ផ្សេងៗ​ទៀត​អោយបាន​រាល់ថ្ងៃ ។
អ្នក​មិន​ចាំបាច់​អី​ទៅ​ធ្វើ​វា​អោយបាន​គ្រប់​ដប់ ឬ ហួសហេតុ​ពេក​នោះទេ​, ត្រឹមតែ​ការដើរ​ក្នុង
​រយៈពេល ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​វា​ប្រសើរ​ណាស់​ទៅ​ហើយ ។​
* ការសំរួល​អារម្មណ៍​តាមរយៈ​មាស្សា​មាន​ក្លិនក្រអូប​ផ្សេងៗ (aromatherapy) ពិតជា​អាច​
ជួយ​អ្នក​បាន​; ដាក់​ក្លិន​ទាំងនេះ​នៅ​តាម​កូន​កន្សែងដៃ​, ខ្នើយ​កើយ ឬ ក្នុង​ទឹក​អាង​ងូតទឹក ។​
* សាក​ធ្វើ​ការហាត់​សំរាក​សាច់ដុំ និង សំរាក​សតិអារម្មណ៍​អោយ​បាន​យូរៗ នោះ​អ្នកនឹង
​អាច​គ្រប់​ភាព​តានតឹង ឬ រោគ​ស្ត្រេ​ស​របស់​អ្នក​បាន​ជា​មិនខានឡើយ ។​
* ការ​ម៉ាស្សា (massage) នឹង​ជួយ​បន្ធូរ​ការ​តឹង​សាច់ដុំ​, ការឈឺចាប់​ដែល​បណ្តាល​មក
​ពី​ស្ត្រេ​ស ។ ដូច្នេះ​, អ្នក​គួរតែ​សាកល្បង​ការ​ម៉ាសា​នេះ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​
តានតឹង​ ផ្សេងៗ ៕
(ប្រភពពី www.health.com.kh)
យ៉ាវីន

Tags: