CamNews

តារា 

ហេតុតែជាស្រីស្អាត!សូម្បីពេលអត់ផាត់មុខ ក៏ភរិយាសេដ្ឋីរាប់លានលំដាប់ប្រទេស នាង Chompoo នៅតែ Cute ដដែល

កំសាន្ត ៖ ហេតុតែជាតារាល្បី ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតពីធម្មតា ដូច្នេះហើយសូម្បីតែពេលអត់ផាត់មុខក៏តារាថៃរូបនេះ មើលទៅស្រស់ស្អាតណាស់ទៅហើយ ។ 

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ភរិយាសេដ្ឋីលំដាប់ប្រទេស នាង Chompoo Araya នឹងធ្វើការសម្រាលកូនប្រុសភ្លោះក្នុងផ្ទៃ ដែលមហាជនស្គាល់ថាជាអ្នកស្នងមរតករាប់លានរបស់នាងនិងស្វាមីគឺ លោក Nott Witsarut Rungsisingpipat ។ 

គួរបញ្ជាក់ឲ្យដឹងថា តាំងពីដឹងថាខ្លួនកំពុងតែមានទម្ងន់កូនភ្លោះជាមួយស្វាមីមក នាងបានធ្វើការហាត់ប្រាណរហូត ហើយកាលពីម្សិលមិញនេះ នាងទើបតែប្រកាសបញ្ឃប់ការហាត់ប្រាណ ព្រោះត្រូវសម្រាលកូននៅថ្ងៃស្អែកនេះហើយ ៕







ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat