ព័ត៌មានកីឡា៖ លោក Jose Mourinho បានបដិសេធទៅនឹងគំនិតទស្សនៈមួយ កាលពីសន្និសិតការសែត ថ្ងៃអង្គរ ដែលបានលើកឡើងថា បញ្ហាចុះខ្សោយសមត្ថភាពក្លឹប Chelsea គឺបណ្ដាលមកពី កីឡាករទាំងអស់ លែងមានសេចក្ដីគោរព ទុកចិត្ដចំពោះលោក ទៀតហើយ ។
អតីកីឡាករ Chelsea ម្នាក់ឈ្មោះ Marcel Desailly បានជឿជាក់ថាមានកីឡាករម្នាក់ ដែលស្ថិតនៅពីក្រោយខ្នងបញ្ហានេះ ដែលគេមានចេតនា អុកឡុកក្លឹប Chelsea តាំងពីចាប់ផ្ដើមរដូវកាលមកម្ល៉េះ ហើយក៏នៅមានច្រើនទៀត ដែលរបាត់បង់ការស្រលាញ់ និងសេចក្ដីគោរពចំពោះគាត់ផងដែរ។ មានក្រុមមួយ ដែលគួរឲ្យចាប់អារម្មណ៍ ខណៈដែលពួកគេបានលេងនៅព្រឹត្ដិការណ៍ប្រកួតដំបូង ស្របពេលក្លឹប បានបញ្ឈជើង John Terry ជាកីឡាករបម្រុង ជាមួយកីឡាករផ្សេងទៀត។ ពេលខ្លះ Mourinho គាត់ពិបាកពណ៌នា ពន្យល់ថានឹងមានអ្វីកើតឡើង ប៉ុន្ដែគ្រប់យ៉ាងគឺគ្រាន់តែការបាត់បង់សាមគ្គីភាព នៃសេចក្ដីស្រលាញ់ ដែលធ្លាប់មានប៉ុណ្ណោះ ។
តែទោះជាយ៉ាងណាក៏ដោយ លោក Mourinho បានបដិសេធទៅនឹងសេចក្ដីអះអាងនេះ ដោយលើកឡើង ថា វាគឺជាការចោទប្រកាន់យ៉ាងឈឺចាប់ជាទីបំផុត លើកីឡាកររបស់គាត់ ពីព្រោះថា នេះគឺជាការចោទប្រកាន់ លើកីឡាកររបស់គាត់មិនត្រឹមតែម្នាក់នោះទេ ស្ទើរតែទាំងអស់ ថាខ្វះភាពស្មោះត្រង់ ពោលគាត់នៅតែមិនជឿឡើយថា កីឡាករ Chelsea ទាំងអស់លែងមានក្ដីគោរព ស្រលាញ់ លើគាត់ទៀតទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror