(ភ្នំពេញ)៖ វីដេអូដ៏គួរឲ្យអាណិត ដែលកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ខំប្រឹងរហូតមានរបួសនៅលើទីលាន ពេល ប្រកួតទល់នឹងក្រុមជម្រើស ជាតិសិង្ហបុរី នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០១៥ ។
នៅក្នុងជំនួបប្រៀបដូចជាស៊ីសាច់ហុតឈាម កីឡាករកម្ពុជា ត្រូវបានទទួលការគាបសង្កត់ជាខ្លាំងពីសំណាក់ខ្សែការពារ សិង្ហបុរី ទៅលើប្រធានក្រុម ប្រាក់ មុន្នីឧត្តម ដែលបានបង្ហាញជូនក្នុងវីដេអូខាងក្រោមនេះ ចេញពីទំព័រ Facebook របស់គ្រូបង្វឹកកម្ពុជា លោក Lee Tae Hoon ដោយសម្រេចជាលទ្ធផល U-23 របស់កម្ពុជា បានចាញ់ក្រុម U-23 របស់ម្ចាស់ផ្ទះសិង្ហបុរី ៣-១ ដោយមិនបានឡើងទៅវគ្គបន្តបានទេ ក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ប្រចាំពូល A ។
ក្នុង Page នោះដដែលក៏បានសរសេរបន្តថា “ទស្សនា បន្ទាប់មកចុច LIKES ហើយ Share បន្តផង បើសិនជាអ្នកអាណិតស្រឡាញ់គាំទ្រ ក្រុមបាល់ ទាត់ជម្រើសជាតិកម្ពុជា! ឲ្យមិត្តរបស់អ្នកបានដឹងពីការតស៊ូ និងការលះបង់របស់ក្រុមកីឡាករ, នៅពេលដែលអ្នកគាំទ្រ កំពុងស្ដីបន្ទោសនៅពេល ពួកយើងទទួលបរាជ័យ អ្នកគាំទ្រមិនដឹងទេថា ពួកយើងមានការលំបាកអ្វីខ្លះ!” ។
សូមទស្សនាវីដេអូខាងក្រោមនេះ ថាតើវាគួរឲ្យខ្លោចផ្សាប៉ុណ្ណា៖
Lee Tae Hoon:Video I , Singapore V Cambodia.ទស្សនា បន្ទាប់មកចុច LIKES ហើយ Share បន្តរផង បើសិនជាអ្នកអាណិតស្រលាញ់គាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា! ឲ្យមិត្តរបស់អ្នកបានដឹងពីការតស៊ូនិងការលះបង់របស់ក្រុមកីឡាករ, នៅពេលដែលអ្នកគាំទ្រកំពុងស្ដីបន្ទោសនៅពេលពួកយើងទទួលបរាជ័យ អ្នកគាំទ្រមិនដឹងទេថា ពួកយើងមានការលំបាកអ្វីខ្លះ!
Posted by Coach Of National Football Team Cambodian on Tuesday, January 19, 2016
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី