ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ អ្នកសារព័ត៌មាននិងភ្ញៀវកត្តិយសជាច្រើនបានអញ្ជើញឲ្យចូលរួមជាកិត្តិយសក្នុងកម្មវិធីសិន្និសិទកាសែតពីប្រូមូសិនថ្មីនៃក្រុមហ៊ុនមហាលាភឡូតូ ។
លោក ផូង វ៉ាន់ហាច ប្រធាន ផ្នែកប្រតិបត្តិ បានមានប្រសាសន៍ថាឆ្នោតមហាលាភឡូតូដែលទើបចាប់ផ្តើមដំណើរការថ្មីនៅកម្ពុជាងហើយឆ្នោតរបស់យើងទទួលបានការវិនិយោគនិងគញគ្រប់គ្រងដោយជនជាតិខ្មែរ ។ យើងផ្តោតសំខាន់លើតម្លាភាពទំនុកចិត្តនិងផ្តល់ជូននៅប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបាននូវឳកាសស្មើគ្នាក្នុងការឈ្នះនិងអាចផ្លាស់ប្តូរកំរិតជីវភាពរបស់ពួកគាត់ ។ ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនមហាលាភឡូតូយើងខ្ញុំបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះផងដែរដើម្បីជាការថ្លែងអំណរគុណ និងដើម្បីផ្តល់នូវសំណាងជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនមហាលាភឡូតូបានបង្កើតកម្មវិធីដ៏ពិសេសពេញរយៈពេល ៣ ខែ ជូនដល់អតិថិជនទាំងអស់រួមមាន ៖
- ជាវឆ្នោតចំនួន ៤០០០រៀល ទទួលបានលេខលាភចំនួន ១ លេខ
- ជាវឆ្នោតចំនួន ៨០០០រៀល ទទួលបានលេខលាភចំនួន ២ លេខ
- ជាវឆ្នោតចំនួន ១២០០០រៀល ទទួលបានលេខលាភចំនួន ៣ លេខ
- លោកអ្នកនឹងមានឳកាសឈ្នះរង្វាន់ផ្ទួនៗ ៖
- រង្វាន់ Jackpot សរុបចំនួន ៦២៨ លានរៀល ស្មើរនឹង ១៥៧, ០០០ ដុល្លារ
- ឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤ លានរៀល ស្មើរនឹង ១,០០០ ដុល្លារ
កាន់តែពិសេសនោះគឺ ភ្នាក់ងារលក់ក៏នឹងទទួលបានរង្វាន់ចំនួន ២០ មុឺនរៀល ដែលស្មើរនឹង ៥០ ដុល្លារ នៅពេលអតិថិជនឈ្នះរង្វាន់ ។
មហាលាភនឹងចាប់ផ្តើមជាមួយរង្វាន់ធំ Jackpot ៦២៨ លានរៀល ឬ $១៥៧,០០០ ។ រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះយើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលេខលាភដើម្បីស្វែងរកអ្នកមានសំណាង ។
ហើយលទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់លើទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ។ ដូច្នេះទស្សនិកជននៅទូទាំងប្រទេសអាចធ្វើជាសាក្សីនិងគណៈកម្មាធិការដើម្បីសង្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង ។
នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា ។ យើងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជានឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះជាងឆ្នោតដទៃទៀតដែលគ្មានគុណតម្លាភាពនិងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ ។
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ ៖ 095 999 636 ៕
ដោយ ៖ គន្ធា