CamNews

យល់ដឹង 

គន្លឺះ​សំខាន់ៗ​ក្នុង​ការទទួលទាន​គ្រឿង​ស្រវឹង​

​នៅ​ប្រទេស​យើង​នេះ វា​ចម្លែក​បន្តិច​ដែល​បុរសៗ​មួយចំនួន​គាត់​ចូល​ចិត្ត​ផឹក​ច្រើន​​រហូត
​ដល់​ ក្នុង​ចំណោម​អ្នក​ផឹក​គេ​និយាយ​លេង​ថាបើ​ផឹក​ត្រូវ​ផឹក​អោយ​ស្រវឹង​បើ​ផឹក​ មិន​ស្រវឹង
​ផឹក​ធ្វើ​អ្វី​។​បើ​អ្នក​ស្រលាញ់​សុខភាព​របស់​អ្នក​នោះ​ចូរ​អ្នក ​ចាកចេញ​អោយ​ឆ្ងាយ​ពី​ការ​គិត
បែបនេះ​។​ បើ​ពុំនោះ​ទេ​ជាតិ​ស្រា​ទាំងនោះ​នឹង​ធ្វើ​ទុក្ខទោស​អ្នក​ជាមិនខាន​។​ចូរ​ ពិនិត្យ
មើល​ច្បាប់​មាស​ខាងក្រោម​នេះ​ដែល​ទាក់ទង​ទៅនឹង​ការ​ផឹក​ហើយ​អនុវត្ត​ វា​ផង​ដើម្បី​
សុខភាព​របស់​អ្នក​។​


* គ្មាន​នរណា​ម្នាក់​លើ​លោក​យើង​នេះ​គួរតែ​ផឹកស្រា ឬ គ្រឿង​ស្រវឹង​រៀងរាល់​ថ្ងៃ​នោះ
​ទេ ។ ប៉ុន្តែ អាច​ទទួល​ទាន​គ្រឿង​ស្រវឹង​ដែល​មិនសូវ​មាន​ជាតិ​អាល់កុល​រៀងរាល់​ចុង​
សប្តាហ៍​បាន ។​
* បើ​អ្នក​ចូលចិត្ត​គ្រឿង​ស្រវឹង ហើយ​អត់​វា​មិន​បាន​នោះ​, អ្នក​មិន​ត្រូវ​ផឹក​អោយ​លើស
ពី​កំរិត​គេ​ណែនាំ​ទេ ។ ក្នុង​មួយ​ថ្ងៃ​, កំរិត​ជាតិ​ស្រវឹង​ដែល​គេ​ណែនាំ​គឺ​ស្រា​បៀរ​ត្រឹម​ពីរ​
កំប៉ុនង​និង​ស្រា​ កន្លះ​កែវ​។​
* សូម​កុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ ដោយសារ​តែ​វា​មាន​ផល​អាក្រក់​ចំពោះ
​សុខភាព និង ថ្លើម​របស់​អ្នក ។​
* កុំ​ទទួល​ទានប៊ី​យ៉ែរ (beer) លាយ​គ្នា​នឹង​សុរា (wine) ប្រសិនបើ​អ្នក​មិន​ចង់​ធី​ង​ធោង
ឬ វិលមុខ​បន្ទាប់ពី​ទទួលទាន​ហើយ​ទេនោះ ។​
* អ្នក​អាច​ក្រេប​តិចៗ​ស្រវឹង​ប្រសើរ​ជាង​ការ​លេប​តែ​មួយ​ក្អឿក​អស់នោះ ។​
* បើ​ចង់​ផឹកស្រា កុំ​ពិសារ​អ្វី​មុន​អោយសោះ​, សូម្បី​តែ​ទឹកដោះគោ ពីព្រោះ​វា​អាច​ជួយ
​ការពារ​អ្នក​មិន​អោយ​មាន​អារម្មណ៍​ធី​ងធោង​បាន ។​
* បើ​បើកបរ សូម​កុំ​ពិសា​រគ្រឿង​ស្រវឹង​, បើ​ពិសា​រគ្រឿង​ស្រវឹង សូម​កុំ​បើកបរ ហើយ​ក៏
​កុំ​ធ្វើ​ដំណើរ​ជាមួយ​តៃកុង​ណា ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ផងដែរ ។​
* បើ​ស្រវឹង កុំ​ទៅរក​សេវា​ផ្លូវភេទ​អោយសោះ​, ដោយសារ​តែ​ភាពខ្វះ​ការប្រុងប្រយ័ត្ន
និង ស្រវឹង​ជោគ​ផង នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការឆ្លង​ជំងឺ​កាមរោគ (STD) ឬ មាន​ផ្ទៃ
ពោះ​ជាដើម ។​
* សូម​ទទួលទាន​ទឹក​សុទ្ធ​អោយបាន​ពីរដង លើស​ពី​ចំនួន​គ្រឿង​ស្រវឹង​ដែល​អ្នក​ទទួល
​ទាន (​ឧទាហរណ៍ បើ​ផឹកស្រា ១ កែវ ត្រូវ​ផឹកទឹក​អោយបាន ២ ឬ ៣ កែវ​) និង ទទួលទាន​
ទឹក​មួយ​កែវ​ធំ​ទៀត​មុន​ពេល​ចូល​ដំណេក ដើម្បី​ការពា​រកា​ស្រេកទឹក ឬ ខ្វះ​ជាតិ​ទឹក ។​
* ជៀសវាង​ទទួលទាន​ជាតិ​កាបូ​ណាត (carbonated drinks) ពីព្រោះ​តែ​ពពុះ (bubbles)
របស់​វា​ធ្វើអោយ​ជាតិ​អាល់កុល​ធ្វើដំណើរ​យ៉ាង​លឿន​ទៅកាន់​ខួរក្បាល​របស់​ អ្នក​ផឹក ។
* ត្រូវ​ចង់ចាំ​ថា​ជាតិ​អាល់កុល មាន​ផលប៉ះពាល់​អាក្រក់​ទៅ​លើ​ស្ត្រី​ច្រើន​ជាង​បុរស ។​
* សូម​កុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​លាយ​គ្នា​ជាមួយនឹង​ថ្នាំពេទ្យ​, ពីព្រោះ​វា​ពិបាក​នឹង​ជួយ
សង្គ្រោះ​រូបអ្នក​ណាស់ ប្រសិនបើ​មាន​គ្រោះថ្នាក់ ឬ រឿង​អ្វី​កើតឡើង​ភ្លាមៗ​នោះ ។​
* ត្រូវ​កត់ត្រា ឬ សរសេរ​ទុក​ពី​បរិមាណ​, កំរិត ឬ ប្រភេទ​គ្រឿង​ស្រវឹង​ដែល​អ្នក​បាន​
ទទួលទាន​ក្នុង​មួយ​សប្តាហ៍ៗ ។ ឯកសារ​នេះ​អាច​ធ្វើអោយ​បើកភ្នែក​, ភ្ញាក់​ដឹង​ខ្លួន​ឯង​ថា
​តើ រូបអ្នក​បាន​ផឹកស្រា និង ធ្វើបាប​ខ្លួន​ឯង​ដល់​កំរិត​ណា ។​
* ឃ្លាតឆ្ងាយ​ពី​គ្រឿង​ស្រវឹង​អោយ​បាន​ពីរ​បី​ថ្ងៃ បន្ទាប់ពី​មាន​ពិធីជប់លាង​, បុណ្យ ឬ
ការ​ផ្សេងៗ ដើម្បី​ទុក​ពេល​អោយ​ថ្លើម​របស់​អ្នក​បាន​សំរាក និង ជាសះស្បើយ​ពី​របួស​ដែល
​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​ដែល​អ្នក​បាន​ទទួលទាន ។​
* កុំ​ពិសារ​ម្ហូបអាហារ​ច្រើន​ពេល​ក្នុងពេល​ទទួលទាន​គ្រឿង​ស្រវឹង ដោយសារ​តែ​វា​អាច​
ស្រូប ឬ ត្រាំ​នៅក្នុង​ទឹក​នោះបាន ។​
* ប្រសិនបើ​មាន​ការជួបជុំ​ផឹកស្រា​, ត្រូវ​កំណត់​ពេលវេលា​ត្រលប់​មក​ផ្ទះ ។​
* កុំ​បង្ខំចិត្ត​ផឹក​អោយ​លឿន ឬ ច្រើន​ទៅតាម​ពួកម៉ាក​របស់​អ្នក ពី​ព្រោះ​ការ​ផឹកស្រា​មិន
មែន​ជា​ការប្រកួតប្រជែង​ស្លាប់​រស់​នោះ​ទេ ។​
* សំរាប់​ក្មេងៗ​ជំទង់​វិញ​, ការ​ផឹកស្រា​មិន​មែន​បានន័យថា អ្នកធំ​ពេញវ័យ ឬ រីកលូត
លាស់ ចេះដឹង​ជ្រៅជ្រះ​, ខ្ពង់ខ្ពស់​ហើយ​នោះទេ ។​
* ការ​ផឹក​ស្រា​ហើយ​មើល​ការប្រកួត​បាល់ទាត់​យូរៗ​ទៅ​អាច​ក្លាយ​ជា​ទំលាប់​អាក្រក់​បាន៕
(ដកស្រង់ពីគេហទំព័រសុខភាព www.health.com.kh)
យ៉ាវីន

Tags: