CamNews

កីឡាអន្តរជាតិ 

Man United ព្រមលក់អ្នកចាំទី ទៅឲ្យ Real ហើយក្នុងតម្លៃ ២៩លានផោន តែលទ្ធផលបែជាត្រូវអាសាបង់

ព័ត៌មានកីឡា៖ ដំណោះស្រាយទីផ្សារកីឡាករអ្នកចាំឈ្មោះថា De Gea បានចរចារគ្នាត្រូវរូវអស់ហើយក្នុងតម្លៃខ្លួន ២៩លានផោន ប៉ុន្ដែលទ្ធផល​គួរឲ្យស្ដាយដោយ សំណុំឯកសារផ្ទេចេញ ចូល រវាងទ្វេភាគី មានការ​​យឺតយ៉ាវ មិនអាចបញ្ចប់រួចរាល់មុនពេល ទីផ្សារផ្ទេរកីឡាករ ត្រូវបិទទ្វារ។ 

Real Madrid បានយល់ព្រមផ្ទេរចូលកីឡាករចាំទីរបស់ Man United ទាំងស្រុងហើយគឺ De Gea ក្នុងតម្លៃខ្លួនត្រឹម ២៩លានផោន ហើយក្លឹបក៏បានរៀបចំសុំណុំឯកសារទាក់ទងរួចរាល់ផ្ញើរទៅកាន់ Man United ផងដែរ ក្រោយមកក៏រង់ចាំការឆ្លើយតបមកវិញ ប៉ុន្ដែគ្មានតំរុយអ្វីបង្ហាញនោះទេ ពីការយល់ព្រមរបស់ដៃ​គូរ រហូតផុតពាក់កណ្ដាលរាត្រីឈានចូលថ្ងៃទី១ នេះគឺបង្ហាញឲ្យឃើញថា ក្លឹបមានបំណងចង់បិទចំណងមិត្ដភាពជាមួយ Real Madrid ហើយ។ De Gea ត្រូវបានស្ថិតក្នុងទីផ្សារដោះដូរជាមួយ កីឡាករ​ Keylor Navas ​ផ្ទេរចូលក្លឹបទាំងសងខាង ប៉ុន្ដែតម្លៃភាគម្ខាងរបស់ Keylor Navas មិនបានបង្ហាញនោះទេ ដោយ​ឡែកត្រឹម​តែដឹងថា កីឡាករត្រូវស្ថិតក្នុងការដោះដូរជាមួយ De Gea ។ 

ទន្ទឹមនឹងការលើកឡើងនេះផងដែរ Man Uited ក៏បាន​អះអាងថា ខ្លួនបានទទួលឯកសារ ហើយក៏បានយល់​ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ហើយក៏បានផ្ញើរត្រលប់ទៅកាន់វិញដោយទាន់ពេលវេលាទៀតផង ដូច្នេះមិនអាចបន្ដោសបានឡើយ។  ជាមួយនឹងការអះអាងនេះ ក្លឹបមានអភស្ដុតាង។ 

លោក Guillem Balague បានថ្លែងឲ្យដឹងថា រាល់កិច្ចព្រមព្រៀងដែល Man United ផ្ញើរមកកាន់ Real Madrid គឺមិនទាន់ពេលនោះទេ ដូច្នេះហើយកិច្ចព្រមព្រៀងមួយនេះ ក៏មិនអាចទៅរួចបានដែរ ។ ភាគីខាង Real Madrid បានរៀបចំរួចស្រេចអស់ហើយ ហើយក៏រង់ចាំការឆ្លើយតប ប៉ុន្ដែគួរឲ្យស្ដាយឯកសារទាំងអស់ ត្រូវមកដល់ដៃក្រោយពេល ទីផ្សារត្រូវបិទទ្វារ​។ 

ដំណើររឿងហេតុមួយនេះ គឺហាក់ដូចជារឿរ៉ាវមួយដែលកើតឡើងកាលពី ៣ឆ្នាំមុន ចំពោះកីឡាករ Fabio Coentrao ដែលមិនអាចផ្ទេរទៅកាន់ Man United ក្នុងហេតុផលដូចគ្នា ខណៈដែលយឺតយ៉ាវត្រឹមតែ​៥​នាទីប៉ុណ្ណោះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ football365

 


Tags: Sport News Real Madrid De Gea Man Uited