CamNews

ព័ត៌មានអន្តរជាតិ 

អាចារ្យបារាំង ត្រូវជនល្មើសចាប់អារ ក មុននឹងពួកគេ ត្រូវនគរបាលបាញ់សម្លាប់

បុរសពីរនាក់កាន់កាំបិត ចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង ក្នុងវិហារមួយកន្លែង នៅភាគ
ខាងជើងប្រទេសបារាំង។

ទូរទស្សន៍ BFM TV ចេញផ្សាយថា ចំណាប់ខ្មាំងរួមមាន អាចារ្យម្នាក់ បព្វជិតជាស្ដ្រីពីរនាក់ និង
បរិស័ទពីរនាក់។ ប្រភពពីនគរបាលឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវិហារមួយ ក្នុង
តំបន់ Saint Etienne du Rouvray ក្បែរក្រុង Rouen ភាគខាងជើងប្រទេសបារាំង។ ជនសង្ស័យ ប្រើប្រាស់កាំបិទក្នុងការចាប់ជាចំណាប់ខ្មាំងនេះ។

អាចារ្យម្នាក់ត្រូវបាន​សម្លាប់ក្នុងករណី​នេះ

រូបភាពនៅលើទូរទស្សន៍ បង្ហាញថា នគរបាលបានឡោមព័ទ្ធតំបន់កើតហេតុជុំវិញវិហារ ចំណែក
រថយន្តសង្គ្រោះបន្ទាន់ ក៏បានទៅដល់កន្លែងកើតហេតុ។

សមត្ថកិច្ច ឱ្យដឹងថា យ៉ាងហោចមានចំណាប់ខ្មាំងម្នាក់បានស្លាប់ក្នុងករណីខាងលើ។ ជនរងគ្រោះ
គឺជាអាចារ្យ ត្រូវបានជនសង្ស័យប្រើកាំបិទកាត់ក។ ចំណែកចំណាប់ខ្មាំងម្នាក់ទៀត កំពុងមានសភាព
ធ្ងន់ធ្ងរ។

ជនដៃដល់ពីរនាក់ ត្រូវបាននគរបាលបាញ់សម្លាប់។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងអំពីក្បាលម៉ាស៊ីននៃ
ការវាយប្រហារនេះនៅឡើយ។ ប៉ុន្តែ អង្គភាពប្រឆាំងភេរវកម្ម កំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះ។
យ៉ាងនេះក្ដី ប្រធានាធិបតីបារាំងថ្លែងថា អំពើនេះ មានជាប់ទាក់ទឹននឹងក្រុមភេរវកម្ម ISIS។

ប្រធានាធិបតីបារាំង កំពុង​ស្ថិតនៅ​ក្នុង​តំបន់កើតហេតុ

ប្រធានាធិបតីបារាំង Francois Hollande និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ Bernard Cazeneuve បានមក
ដល់កន្លែងកើតហេតុ នេះបើតាមទំព័រ AFP។

ហេតុការណ៍ខាងលើនេះ បានកើតឡើង ចំពេលដែលប្រទេសបារាំង កំពុងប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពី
មានហេតុការណ៍បើកឡានដឹកទំនិញ ទៅបុកហ្វូងមនុស្សដែលកំពុងអបអរបុណ្យឯករាជជាតិបារាំង
នៅក្រុង Nice បណ្ដាលឱ្យមានមនុស្សស្លាប់ ៨៤នាក់ និងជាង ៣០០នាក់ផ្សេងទៀងរងរបួស។

ប្រែសម្រួល ៖ បុត្រា


Tags: បារាំង ភេរវកម្ម ២០១៦