CamNews

កីឡា 

Chelsea រកបានហើយអ្នកគ្រងតំណែងខ្សែការពារ បន្ទាប់ពី Filipe Louis

ព័ត៌មានកីឡា៖ ក្លឹប Chelsea ប្រកាសជាផ្លូវការលើសេចក្ដីសម្រេចផ្ទេរបានខ្សែការពារម្នាក់ទៀតហើយ ពីក្លឹប Augsburg របស់ប្រទេសអាល្លឺម៉ង ខណៈដែលក្លឹបបានអស់សង្ឃឹមនឹងខ្សែការពាររបស់ Everton ។ 

ខ្សែការពារវ័យ ២១ឆ្នាំឈ្មោះថា Baba Raham ត្រូវបាន Chelsea យល់ព្រមផ្ទេរយកពីក្លឹប Augsburg ផ្លូវការហើយ ខណៈដែលកីឡាករ ទើបតែលេងបានឲ្យក្លឹបនោះត្រឹមតែមួយ​រដូវកាលតែប៉ុណ្ណោះ ក្រោយពីផ្ទេរចេញពី ក្លឹប Greuther Furth ។ សម្រាប់តម្លៃខ្លួនទីផ្សារកីឡាកររូបនេះ គឺមិនបានមានការបង្ហាញឲ្យជាក់ច្បាស់នៅ​ឡើយទេ ហើយម្យ៉ាងវិញទៀតគម្រោងរបស់ក្លឹប ដែលលេចថាចង់បានខ្សែការពារក៏មិនទាន់ បែក​ធ្លាយដែរ ថាក្លឹបបានគ្រោងទិញយកីឡាកររូបនេះ។ 

ទន្ទឹម​គ្នានោះផងដែរ Baba Raham ក៏បានប្រាប់ទៅអ្នកការសែតដែរថា កីឡាករ ពិតជាសប្បាយចិត្ដនឹង​សេច​ក្ដី​សម្រេចរបស់ក្លឹបដែលយល់ព្រមលក់កីឡាករទៅ Chelsea ដែលក្លឹបល្បីល្បាញ នៅក្នុងទឹកដី Premier League ។ 

Chelsea បានខកខាននឹងទីផ្សារកីឡាករ ខ្សែការពាររបស់ក្លឹប Everton ឈ្មោះថា​ John Stones ដែលរហូត​មក​ទល់ពេលនេះ នៅមិនទាន់មានដង្ហើមអ្វីបន្ដិចនោះឡើយ ស្របពេលក្លឹប បានចាប់ផ្ដើមបើកទំព័រ​ដូវកាល Premier League ពីរប្រកួត ជាមួយនឹងការរៀបចំ រចនាសម្ពន្ធជើងខ្សែការពារ ខុសបច្ចេកទេស​របស់ក្រុមកន្លង​មក ដោយកីឡាករខ្សែការពារ Cesar Azpilicueta​​ ផ្នែកខាងស្ដាំ តែបែជាត្រូវរត់ខាងឆ្វេងបន្ទាប់ពីក្លឹប អវត្ដ​មានកីឡាករ Filipe Louis ដែលត្រូវក្លឹប លក់ទៅកាន់ក្លឹបដើមរបស់កីឡាករ កាលពីដើមខែ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ offthepost


Tags: Sport News Chelsea Jose Mourinho Baba Raham