មានប្តី ប្រពន្ធ ២នាក់ ក្រណាស់ ប៉ុន្តែ ដោយការខិតខំប្រឹងប្រែង រយៈពេល ៥ឆ្នាំក្រោយ
បានធ្វើឱ្យជីវភាព ប្តីប្រពន្ធទាំង ២នាក់ ប្រសើរឡើង មានឡានល្អជិះ។ ចំណែក ប្តីក៏
មានតំណែងការងារខ្ពស់ ជាប្រធានក្រុមហ៊ុនមួយ។
ប្តី៖ បងដឹងថា ទាំងអស់ នេះក៏ព្រោះតែ អូនបានជូយបង ជាច្រើន បងអរគុណ...!
ប្រពន្ឋ៖ តែអូន ក៏បាន ធ្វើរឿង មិនគប្បី ចំពោះបងច្រើន ដែរ!
ប្តី៖ រឿងអ្វីខ្លះ ទៅអូន?
ប្រពន្ឋ៖ កាលពីបង ឈឺធ្ងន់ យើងគ្មានសល់លុយ សូម្បីតែមួយសេន អូនបាន ដេកជា
មួយ លោកដុក ឌ័រ ទើបគាត់ព្រមព្យាបាលជំងឺឱ្យបង។ ម្តងទៀតគឺ ពេលបងមានបញ្ហា
នៅក្រុមហ៊ុន អូនបានដេក ជាមួយប្រធានបង ទើបគាត់យល់ព្រមមិនដេញបងចោល។
ប្តីឮហើយស្ទើរធ្លាយបេះដូង តែខំរំងាប់អារម្មណ៍ ដោយសារទង្វើ របស់នាងទាំងអស់
គឺដើម្បីខ្លួន ។
ប្តី៖ ប៉ុណ្ណឹង មិនអីទេ ណាអូន!
ប្រពន្ធ៖ នៅមានលើកចុងក្រោយនេះទៀត បងចាំទេ! ដើម្បីជាប់ឆ្នោតជា ប្រធានក្រុម
ហ៊ុន បងចាំបាច់ត្រូវការ សន្លឹកឆ្នោតគាំទ្រ ពីបុគ្គលិក ចំនួន៩៩នាក់....!
ប្តី៖ ពុទ្ធោ! ខ្ទេចខ្ទី អស់ហើយ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke