ភ្នំពេញ៖ ក្រោយពីតារាចម្រៀង បែបមនោសញ្ចេតនា លោក សួស សងវាចា បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារតែ ការដួលបណ្តាល ឲ្យដាច់សរសៃឈាម ខួរក្បាល រហូតដល់លោកមានអាការៈ ស្លាប់មួយចំហៀងខ្លួន កាលពីពេល ថ្មីៗនោះ រហូតមកដល់ពេលនេះស្ថានភាព ជំងឺរបស់លោក បានធូរស្រាល ច្រើនហើយ ។
តាមរយៈឃ្លីបវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានបង្ហាញឲ្យឃើញថា អាការៈជំងឺរបស់តារាចម្រៀង ជើងចាស់ លោក សួស សងវាចា ហាក់បានធូរស្រាលច្រើន ដោយលោកអាចកំរើកខ្លួន អង្គុយញុំាបាយ បានដោយខ្លួនឯងបូករួមជាមួយទឹកមុខស្រស់ស្រាយ មិនដូចពេលដែលលោកឈឺ សម្រាក់ព្យាបាល នៅក្នុងស្រុកឡើយ ។
សូមជម្រាបផងដែរថា លោកសួង សងវាចា កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ខណៈដែលគាត់រត់ហាត់ប្រាណ នៅមុខផ្ទះស្រាប់តែទន់ជើង រួចដួលបោកក្បាលតែម្តង បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាល ។
ដោយសារតែអាការ មិនធូរស្រាល នៅព្រឹកថ្ងៃទី ៧ ម្សិលមិញ តារាចម្រៀងសំនៀងស្រទន់លើបទចម្រៀង មនោសញ្ចេតនា លោក សួស សងវាចា ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ដនៅមន្ទីរពេទ្យនៃប្រទេស វៀតណាម៕
អគុណធំៗៗៗៗចំពោះមិត្តបងប្អូនលោកឋកឧុដ្ដមជួយចំពោះក្មួយរបស់ខ្មុំបានឆួរបន្មិចហើយងើបញាំបាយហើយអគុណៗៗៗៗៗៗ
Posted by Saphan MrUk on Saturday, 12 September 2015
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល