ព័ត៌មានអន្តរជាតិ ៖ ការគម្រាមគំហែងពីភារវកម្ម ទៅលើការវាយប្រហារនុយក្លេអ៊ែរ ដែលអាចធ្វើឲ្យ ពិភពលោករង្គោះរង្គើនោះ គឺជាការពិត នេះបើយោងតាមការលើកឡើង ពីសំណាក់ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ។ លោកបន្តឲ្យដឹងថា ដូច្នេះហើយ ពិភពលោក ត្រូវតែសាម គ្គីគ្នាជាធ្លុងមួយឲ្យខានតែបានការវាយពីការវាយប្រហារភារវកម្មនុយក្លេអ៊ែរ ។
ថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលសុវត្ថិភាពនុយក្លេអ៊ែរ នារដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក លោកអូបាម៉ា បន្តឲ្យដឹងថា ក្នុងនោះរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS មានអាវុធនុយក្លេអ៊ែរ ដែលជាការ គម្រាមគំហែងខ្លាំងបំផុតទៅដល់សន្តិសុខពិភពលោក ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំកំពូលសុវត្ថិភាពនុយក្លេអ៊ែរ មានការចូលរួមដោយផ្ទាល់ពីសំណាក់មេដឹកនាំពិភពលោកច្រើន ជាង ៥០ ប្រទេស។ គួរបញ្ជាក់ថា មេដឹកនាំពិភពលោក បានចូលរួមកិច្ចប្រជុំកំពូលលើកនេះ នៅឯ រដ្ឋធានីវ៉ាស៊ិនតោន បានសម្តែងការព្រួយបារម្ភទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាង ជើង ស្របពេលដែល មេដឹកនាំកំពូលប្រទេសរុស្ស៊ី ខកខានមិនបានចូលរួមកិច្ចប្រជុំកំពូលមួយនេះ។
លោក អូបាម៉ា បានសម្តែងចេញនូវភាពភ័យព្រួយទៅលើប្រទេសរុស្ស៊ី ដែលនៅតែបន្តពង្រឹង ប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ខ្លួន ចំពេលដែលមានការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរពិភពលោក ។ គួររំឮក ថាប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានបដិសេធចូលរួមកិច្ចប្រជុំកំពូលសុវត្ថិភាពនុយក្លេ អ៊ែរលើកនេះ ខណៈនាយករដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន លោក Nawaz Sharif លុបចោលការចូលរួម របស់ខ្លួនដូចគ្នាដែរ បន្ទាប់ពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯទីក្រុង Lahore ។ រុស្ស៊ី និងប៉ាគីស្ថាន គឺជាប្រជាជាតិ ២ ក្នុងចំណោមប្រជាជាតិផ្សេងៗទៀត ដែលមានកម្មវិធីអាវុធ នុយក្លេអ៊ែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី