CamNews

កីឡា 

Real Madrid ប្រើយុទ្ធសាស្រ្ដទីផ្សារដ៏សាហាវបំផុត ចំពោះ Man United ដោយហ៊ានបោះទុន លើកីឡាករផ្ទាល់

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា ក្លឹប Real Madrid គ្រោងនឹង​ចាយ​​លុយរហូតដល់ទៅ ១២ លានផោន ដើម្បីរក្សាតំណែងកីឡាករចាំទី Man United បន្ដដល់រដូវកាលក្រោយ សម្រាប់ឲ្យផុតកិច្ចកុងត្រា ដែលអាចឲ្យក្លឹប ផ្ទេរកីឡាករចេញមក ដោយមិនអស់លុយ។ 

ក្លឹប Real Madrid បានតាមទទួចទិញយកកីឡាករ អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ ឈ្មោះថា David De Gea ​​ក្នុងតម្លៃខ្លួន ២២ លានផោន អស់​មួយរដូវកាលមកហើយ ប៉ុន្ដែក្លឹប Man United នៅតែរឹងទទឹងចង់លក់ក្នុងតម្លៃខ្លួន បំបែកំណត់ត្រាពិភពលោក តម្លៃខ្លួនកីឡាករអ្នកចាំទី យ៉ាងទាបបំផុត ៣០ លានផោន ពី​ព្រោះដោយ​ហេតុ ជាការថ្លឹងថ្លែងទីផ្សារកីឡាករ​ Sergio Ramos ដែល Real Madrid ដាក់តម្លៃរហូតដល់ទៅ ៦០លាន​ផោន​។ រហូតមក​ទល់ពេលនេះ ក្លឹបReal Madrid ក៏លែងរវល់នឹងតថ្លៃអ្វីទៀតដែរ ដោយក្លឹបត្រៀម​ខ្លួនចាយ​លុយ ត្រឹមតែ ១២លានផោន ដើម្បីរក្សាតំណែងកីឡាករ ឲ្យនៅបន្ដផុតកិច្ចកុងត្រាដាច់ឆ្នាំនេះ នោះ​​ក្លឹបនឹងអាចផ្ទេរកីឡាករ​ចេញ ដោយងាយ មិនបាច់អស់រហូតដល់ ២២ លានផោនផងដែរ ។ ប្រភពព័ត៌មានបាន​ បន្ដទៀតថា ក្លឹបសុខចិត្ដចាយលុយ លើកីឡាករ David De Gea ចំនួន ១២ លានផោន ជាប្រាក់លើកទឹកចិត្ដ ដើម្បីរក្សាតំណែងលេង ឲ្យ Man United រហូតផុតកិច្ចកុងត្រា ទើបក្លឹបផ្ទេរចេញ។ ទន្ទឹមនឹងការសម្រេចចិត្ដ​នេះ ផងដែរ Real Madrid ក៏ដឹងដែរថា David De Gea  ក៏មិនចង់នៅបន្ដ ក្នុងទឹកដី Old Trafford ព្រោះកីឡាករបានបដិសេធនឹងការ ផ្ដល់ឲ្យកិច្ចកុងត្រាថ្មីពីក្លឹប ជាដងមកហើយ។ តើសេចក្ដីសម្រេច​​របស់កីឡាករ​នឹងធ្វើយ៉ាងណា បន្ទាប់​ក្រោយពី ក្លឹប Real Madrid គ្រោងនឹងបោះទុនលើកីឡាករ​ផ្ទាល់ យ៉ាងដូច្នេះ?​

ដោយ៖ អឿ អ៊ុយ


Tags: Sport News David De Gea Man United