CamNews

ប្លែកៗ 

Justin ស្លាប់បាត់បង់ជីវិត​ ដោយសារចាក់ថ្នាំពង្រីកលិង្គ

អន្តរជាតិ ៖ បើតាមការអោយដឹងពីប្រភពសារព័ត៌មានបរទេស  guanabee ​ ដែលបានចេញនា
ពេលកន្លងទៅបានអោយដឹងថា បុរសវ័យ ២២​  ឆ្នាំម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែ
ចាក់ថ្នាំពង្រីកលិង្គ។

         Kasia Rivera វ័យ ៣៤ ត្រូវបានចាប់ឃាត់ខ្លួន ពីបទមនុស្សឃាតដោយអចេតនា

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនារដ្ឋ New Jersey សហរដ្ឋអាមេ
រិក ខណៈពេលដែលបុរសវ័យ ២២​ ឆ្នាំរូបនោះមានឈ្មោះថា Justin Street នឹងត្រូវបានរកអោយ
ឃើញថា  ត្រូវបានស្លាប់បាត់បង់ជីវិត   បន្ទាប់ពីគេត្រូវបាននាង Kasia Rivera វ័យ ៣៤  ចាក់ថ្នាំ
silicone ពង្រីកលិង្គអោយ តែជាអកុសលបានស្លាប់បាត់បង់ជីវិតទៅវិញ។


Justin Street  វ័យ  ២២ ឆ្នាំ

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានបន្ថែមថា នាង Kasia ក៏ត្រូវបានចាប់ខ្លួន
នាថ្ងៃបន្ទាប់ពីសំណាក់អាជ្ញាធរមានសមត្តកិច្ច បន្ទាប់ពីរកឃើញថាលោក Justin Street  វ័យ  ២២
ឆ្នាំបានស្លាប់ ដោយសារការស្ទះសរសរសៃឈាមបន្ទាប់ពីបានចាក់ silicone នោះរួចមក។

ដោយ ៖ រិទ្ធី
ប្រភព ៖ guanabee


Tags: international news strange entertainment star