ប្លែកៗ ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយមិនបានប៉ុន្មានថ្ងៃ
នោះបានអោយដឹងថា មានកម្មវិធីប្រកួត ក៏ដូចជាប្រឡូកលេងជាមួយនឹងប៉េងប៉ោះដល់ទៅ ១០០
តោននៅក្នុងប្រទេសអាស្ប៉ាញ ពោលគឺ វាមានឈ្មោះថា La Tomatina ដែលជាកម្មវិធីមួយដ៏ធំបំផុត
នាឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីមួយនេះត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសនេះ
ដោយឡែកនៅក្នុងឆ្នាំនេះ បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា ផ្លែប៉េងប៉ោះដល់ទៅ ១០០
តោនត្រូវបានគេរៀបចំរួចជាស្រេចនៅក្នុងកម្មវិធីប្រកួតដ៏ធំមួយនេះ ដោយនៅក្នុងឆ្នាំនេះ វាត្រូវបាន
គេធ្វើឡើងនៅក្នុងក្រុងតូចមួយ (Bunol) ជិតតំបន់ Valencia ប្រទេសអេស្ប៉ាញ។
លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងផងដែរថា ឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងៗ
ទៅ គឺមានអ្នកចូលរួមដល់ទៅ ៤០,០០០ នាក់មកពីជុំវិញពិភពលោក ខណៈពេលដែលកម្មវិធីកំសាន្ត
មួយនេះ ត្រូវបានគេប្រារព្ធធ្វើឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៤៥ មកម្ល៉េះ។ ដើម្បីអោយជ្រាប
កាន់តែច្បាស់ ថាតើ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ មានភាពសប្បាយរីករាយយ៉ាងណានោះ សូម
តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ digitalspy