CamNews

តារា 

Ronaldo ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងសប្បុរសធម៌ របស់កីឡាករ ប្រចាំឆ្នាំ ២០១៥

ព័ត៌មានកីឡា៖ Cristiano Ronaldo ដែលជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្មើមរបស់ក្លឹប Real Madrid នឹងជម្រើស​ជាតិ ព័រទុយហ្គាល ផងដែរនោះ បានជាប់ឈ្មោះនៅលំដាប់ថ្នាក់លេខ១ ក្នុងតារាង សប្បុរសធម៌ ដែលមាន​ឈ្មោះថា Athletes Gone Good 2015 ។ 

អង្គការពិភពលោក ដែលមិនរកប្រាក់ចំណូលមួយ បានប្រកាសជាផ្លូវការលើ កញ្ចប់ថវិការសប្បុរសធម៌របស់​កីឡាករលើពិភពលោក ដែលបានចូលរួមបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនច្រើនជាងគេ ដែលក្នុងនោះ គឺមាន​កីឡាករ​ Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងដែលធ្វើការបរិចាគទឹកប្រាក់ច្រើន​ និង បន្ទាប់​ពីនោះគឺលោក John Cena ជាកីឡាករបោកចំបាប់(កីឡាកាស) និងជាច្រើននាក់ទៀត បន្ដបន្ទាប់ ។ 

Ronaldo​ បានធ្វើការបរិច្ចាគថវិការ រហូតដល់ទៅ ៨៣០០០ ដុល្លារដល់​កុមារ អាយុ១០ ឆ្នាំ ដែលស្ថិតក្នុងការ​វះកាត់ខួរក្បាល​ និង ១៦៥០០០ ដុល្លារទៀត ជួយដល់ មជ្ឈមណ្ឌលព្យាបាល ជម្ងឺមហារីក ថែមទាំង ជួយដល់កុមារដែលជួបប្រទះភាពអត់ឃ្លានផងដែរ។ 

ខាងក្រោមជាកីឡាករដែល ធ្វើការបរិចាគទ្រព្យមសម្បត្ដិរបស់ខ្លួន តាមរយៈអង្គការ៖ 

១.Cristiano Ronaldo

២.John Cena

៣.Serena Williams

៤.Yuna Kim

៥.Neymar

៦.Lebron James

៧.Heather O’Reilly

៨.Maria Sharapova

៩.Mo’ne Davis

១០.Richard Sherman

១១.Charlie White & Meryl Davis

១២.Dan Carter

១៣.Roman Reigns១៤.Ronda Rousey១៥.indsey Vonn១៦.Tom Daley១៧.Bethany Hamilton១៨.Saina Nehwal១៩.Paul Rabil២០.Shahid Afridi 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .foxsoccer


Tags: Sport News Ronaldo