CamNews

កីឡា 

Cristiano Ronaldo បានគ្រងតំណែងឯកម្ចាស់បាល់ប្រចំាំឆ្នាំ ២០១៤ ខណៈពេល Messi អស់សំណាង

ព័ត៌មានកីឡា៖ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៥ គេហទំព័រព័ត៌មានអន្ដរជាតិ Xinhua បានចុះផ្សាយ​ឲ្យ​ដឹងថា​ Cristiano Ronaldo បានទទួលពានរង្វាន់បាល់មាស ជាកីឡាករឆ្នើមជើងឯកប្រចាំឆ្នាំ ២០១៤ ​ក្រោមការរៀបចំឡើងដោយ សមាគមន៍សហព័ន្ធកីឡាកបាល់ទាត់អន្ដរជាតិ ( FIFA) ។ 

យោងតាមការបកស្រាយរបស់គេហទំព័រ ប៊ីប៊ីស៊ី ក៏បានឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៤ កីឡាករ​ Cristiano​ Ronaldo ធ្លាប់បានបង្ហាញវត្ដមានក្នុងការប្រកួតចំនួនដល់ទៅ ៤៣ ដងហើយអាចរកពិន្ទុបានចំនួន ៥២​គ្រាប់ ជូនក្រុមរបស់គាត់ ។ ហើយមុនពេលមានថ្ងៃនេះ កីឡាករធ្លាប់ទទួលពានរង្វាន់នេះ​ ២ លើករួចទៅហើយ​គឺ នៅឆ្នាំ ២០០៨ និង ២០១៣ ដែលផ្ដួលគួរប្រកួតរួមមាន Lionel Mess នៅក្លឹប Barcelona​ និង Manuel Neuerជាកីឡាករចាំទី នៅក្លឹប Bayern Munich ។ 

សម្រាប់ការបោះឆ្នោតនេះ​ Ronaldo ទទួលបានសម្លេងគាំទ្រច្រើនជាងគេ គឺដល់ទៅ ៣៧.៦៦ % រីឯ Messi ទទួលបាន ១៥.៧៦ % និង Neuer ទទួលបាន ១៥.៧២ % ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី & Xinhua

 


Tags: Sport News Ronaldo MessiFIFA Ballon d'Or award