CamNews

ព័ត៌មានជាតិ 

អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់អូរឫស្សី​ ខណ្ឌ៧មករា និងមួយកន្លែងទៀតខណ្ឌដូនពេញ

(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ មានអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី៣ ស្ថិតក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកមួយករណីទៀត ក៏មានអគ្គិភ័យឆាបឆេះដែរ ស្ថិតនៅម្តុំខាងក្រោយព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ។

ពេលនេះសមត្ថកិច្ច កំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP