ព័ត៌មានអន្តរជាតិ ៖ គ្រាប់រ៉ុកកែតទម្ងន់ ៦៤០ តោន និងផ្កាយរណប GSAT-19 ដែលមានទម្ងន់ជាង3,136 គ.ម នឹងត្រៀមបាញ់ទៅក្នុងលំហអាកាសនាពេលឆាប់ៗនេះ។ ភាពជោគជ័យនៃបេសកកម្មមួយនេះ នឹងធ្វើឲ្យឥណ្ឌាបញ្ជូនផ្កាយរណបដែលមានទម្ងន់៤តោនផ្សេងទៀត តាមរយៈគ្រាប់រ៉ុកកែតរបស់ខ្លួន ជាជាងចំណាយប្រាក់ដ៏ច្រើនទៅឲ្យភ្នាក់ងារលំហអាកាសបរទេស (foreign space agencies) ក្នុងការដំណើរការនេះ។
គ្រាប់រ៉ុកកែត (GSLV-Mk III) ដែលមានកម្ពស់ 43.43 ម៉ែត្រ នឹងត្រូវបានបាញ់ចេញពីផែរ៉ុកកែតរបស់ឥណ្ឌា នៅឯ Satish Dhawan Space Centre ដែលមានចម្ងាយប្រមាណ 105 គ.ម ពី Chennai។
អ្នកវិទ្យាសាស្រ្តបានកំណត់ពេលរាប់ថយក្រោយ ប្រមាណ 25 ម៉ោង និង 30 នាទី កាលពីម៉ោង ៣:៥៨ ល្ងាច ថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ឥណ្ឌមានគ្រាប់រ៉ុកកែតចំនួនពីរគឺ The Polar Satellite Launch Vehicle និង GSLV-Mk III) ដែលម៉ាស៊ីន cryogenic មេ និងធំបំផុត ត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តខាងលំហអាកាសនៅទីនោះ៕
ប្រែសម្រួល ៖ High
ប្រភព ៖ Hindustan Times