ភ្នំពេញៈ តារាចម្រៀង និងជាតារាសម្តែង កញ្ញា វ៉ាឌី ភាលីង កាលពីរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ មានភ័ព្វសំណាងធំ បានឈ្នះ ប្រាក់រង្វាន់ លុយសុទ្ធជាង ៤០លានរៀល ស្មើនឹងទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ពីកម្មវិធី «Freshy Winner» របស់ស្ថានីយទូរទស្សន៍CTN ។
តារាស្រីដែលទើបតែងាក មកផ្តើមសិល្បៈជាថ្មី ក្រោយពីបាត់វត្តមាន ២-៣ឆ្នាំមុន កញ្ញា វ៉ាឌី ភាលីង បាន បង្ហាញភាពសប្បាយរីករាយ ស្នាមញញឹមសើច បិទមាត់មិនជិត ព្រោះតែមានអារម្មណ៍រំភើប រកអ្វីថ្លែងមិនបាន ដោយសារតែនាងមានសំណាង បានឈ្នះប្រាក់ ៤០,៤១០,០០០រៀល ពីកម្មវិធី «Freshy Winner» របស់ទឹកផ្លែឈើហ្វ្រេស៊ី ដែលផ្សាយចេញ ពីស្ថានីយទូរទស្សន៍ CTN ។
កញ្ញា វ៉ាឌី ភាលីង បានបង្ហាញអារម្មណ៍រីករាយថា នាងពិតជាសប្បាយរីករាយឥតឧបមា នៅពេលដែលនាងចូល លេងក្នុងកម្មវិធីនេះ ហើយនាងមិនបានរំពឹងថា អាចឈ្នះបានរង្វាន់ធំដូចនេះទេ ។ តែអ្វីដែលធ្វើឲ្យនាងរំភើបចិត្ត ស្ទើរហោះនោះ គឺនាងមានសំណាងបើក បានប្រាក់រង្វាន់ច្រើនបែបនេះ វាជារឿងមួយដែលមិនគួរឲ្យជឿ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល