CamNews

ព័ត៌មានជាតិ 

តុលាការបាត់ដំបង ផ្តន្ទាទោស គ្រូពេទ្យ យ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំ

ភ្នំពេញ៖ តុលាការសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រម លើសំណុំរឿង ឆ្លងរាលដាលមេរោគអេដស៍ នៅភូមិរកា ឃុំរការ ស្រុកសង្កែ ដែលធ្វើឲ្យមនុស្សជិត ៣០០នាក់ ឆ្លងមេរោគអេដស៏ ប្រឆាំងនឹងគ្រូពេទ្យ យ៉ែន ជ្រិន។

ករណីផ្ទុះពីការរីកររាលដាលនៃការចម្លងមេរោគអេដស៏នេះ កើតឡើងក្នុងអំឡុងដើមខែធ្នូ ឆ្នាំ២០១៤ ដែលអ្នកផ្ទុកមេរោគអេដស៍ នៅឃុំរកា មានចំនួន ២៩០នាក់ ក្នុងចំណោមនោះ មានអ្នកស្លាប់ចំនួន ១០នាក់ គឺស្ត្រីចំនួន ៦នាក់ និងបុរស ៤នាក់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News Battambong