ព័ត៌មានអន្តរជាតិ ៖ គួររំឭកថា ជាមួយនឹងប្រជុំរូបភាព ខាងក្រោមនេះ គឺយោងតាមឯកសារ ដកស្រង់ ចេញពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចុះផ្សាយ កាលពីថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៤ ម្សិលមិញ ពោល ជាបេក្ខភាព សារព័ត៌មានរូបភាព ប្រជុំទៅដោយ សន្លឹករូបថត នៃការហ្វឹកហ្វើនជា ពិសេស ពីសំណាក់ក្រុមអ្នកសារព័ត៌មាន មកពី ៤០ អង្គភាព ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា នេះគឹជាការហ្វឹកហ្វើនជាពិសេស សម្រាប់ក្រុមអ្នកសារព័ត៌មាន ដើម្បីជាសារមួយ ក្នុងការការពារខ្លួនឯងបាន បើសិន ណាមានការវាយប្រហារ ឬ ក៏ការប៉ះទង្គិចណា មួយ ។ ប្រភពដដែលបន្តអោយដឹងថា ខណៈមានការជ្រើសរើស អ្នកជំនាញប្រដាល់ប្រទេសថៃ ធ្វើជា គ្រូបង្វឹកនោះ ការហ្វឹកហ្វាត់មួយនេះ ត្រូវបានគេធ្វើឡើង នៅក្នុង សាល មួយកន្លែង ក្នុងក្រុង ប៉េកាំង ប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ