CamNews

កីឡាអន្តរជាតិ 

Mourinho សប្បាយចិតុ្ដ និង និយាយថា Diego Costa បានវិលត្រលប់មកការប្រកួតក្រុមវិញហើយ ប៉ះជាមួយ QPR

ព័ត៌មានកីឡា៖​ ក្រោយពីព័ត៌មានមួយបានប្រកាសថា​ ក្រុមជម្រើសជាតិ អេស្ប៉ាញដកយក​ខ្សែប្រយុទ្ធ Diego Costa ត្រលប់ទៅវិញ Chelsea មិនមានការសប្បាយចិត្ដឡើយ​ ប៉ុន្ដែពេលនេះ ថ្នាក់​ដឹកនាំ ក្រុម Chelsea បានប្រកាសជាសាធារណៈ Diego Costa និងនៅចូលរួមប្រកួតជាមួយ​​Chelsea នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដោយប៉ះជាមួយ QPR ។

កីឡាករខ្សែប្រយុទ្ធលំដាប់ថ្នាក់ជម្រើសជាតិអេស្ប៉ាញ ដែលបានសម្រេចពិន្ទុ ៧ គ្រាប់ជូនក្រុមក្នុងរដូវកាល Premier League នេះបានផ្អាកការប្រកួតអស់មួយរយៈហើយ ដើម្បីព្យាបាលជម្ងឺចាស់​ ​ជាពិ​សេស​ការប៉ះទង្គិចពេលលេងជាមួយ Manchester United ពេញមួយការប្រកួត ធ្វើជម្ងឺមាន​សភាពរើឡើង ។ កាន់​តែធ្ងន់ធ្ងរទៀតនោះ ការកោះហៅពីក្រុមជម្រើសជាតិឲ្យទៅប្រកួត ដែលរួបគាត់មិនអាចគេចបាន ។​

បង្ហាញពីការចាប់អារម្មណ៍នឹងរឿងនេះដែរ លោក​​ Mourinho បានមានប្រសាសន៍ថា វាជារឿងមួយដែលលំបាកដល់ Chelsea នៅពេលដែលក្រុមមានតែកីឡាករម្នាក់ដែលល្អ ប្រសិនបើមាន​២ នាក់គឺជារឿងប្រសើរវិញ។​ ហើយរឿងកន្លងមក​ដែលកើតមានឡើង កាលពីទៅប្រកួតឲ្យ​ក្រុមជម្រើស  Diego Costa បានវិលត្រលប់មកវិញដោយស្ពាយរបូសមកកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យ​បាត់បង់ការប្រកួតរួចម្ដងហើយ ។ ចំ​ពោះ​រឿងដែលគាត់អាចធ្វើបាន រួបគាត់គ្រាន់តែជួយលើក​ទឹកចិត្ដកីឡាករទៅប្រកួតឲ្យជាតិរបស់ខ្លួន មិនចង់ប្រឆាំងនោះឡើយ ។ ចំណែកការសម្រេច​ចិត្ដ Diego Costa ដែលនឹងឈ្លាតពេលចូលលេងជា​មួយ Chelsea នៅថ្ងៃសៅរ៍នេះ ពួកយើងនិង មើលថែរក្សាគាត់ឲ្យបានល្អ។

សូមបញ្ជាក់ឡើងវិញថា ការកំណត់ថ្ងៃប្រកួត មិនបានស្របគ្នាទេ ដូច្នេះ Diego Costa អាចចូល​លេងជាមួយក្រុម Chelsea ប៉ះជាមួយ QPR។

តារាងប្រកួតក្រុមជម្រើសជាតិ អេស្ប៉ាញ 


តារាងប្រកួតក្រុម Chelsea  Vs QPR ក្នុងរដូវកាល Premire League 


ដោយ៖ អឿ អ៊ុយ
ប្រភប៖ ប៊ីប៊ីស៊ី 

 

 

 

 


Tags: Sport News Chelsea Diego Costa Jose Mourinho