CamNews

ព័ត៌មានអន្តរជាតិ 

អ្នកទ្រឹស្ដីនិយមថា NASA លាក់រឿងដែលមានផ្ទះ នៅលើភពអង្គារ

អ្នកទ្រឹស្ដី​និយមដ៏ល្បីឈ្មោះ Scott C. Waring ទើបតែបានប្រកាសថា ខ្លួនបានរកឃើញអាគារ
មួយចំនួននៅលើភពព្រះអង្គារ ហើយបានចោទថា NASA បានលាក់រឿងនេះ។

Scott C. Waring បានប្រកាសនូវការរកឃើញរបស់ខ្លួន នៅលើទំព័រ blog របស់ខ្លួន ដែលមាន
ចំណងជើងថា “នៅលើភពអង្ការ រួបភាពអាគារនៅជើងភ្នំ”។

Scott C. Waring បានចោទប្រកាន់ NASA ថាបានលាក់រឿងនេះ ដោយបង្ហាញតែកូនរូបថត មួយសន្លឹកដែលគេមិនអាចមើលឃើញអ្វីច្បាស់។

Scott C. Waring បានសរសេរថា ៖ “ខ្ញុំបានរកឃើញរូបថតមួយ​នៅលើទំព័រដើមរបស់ NASA
ហើយហ្វាលដើមមានទំហំតែ 4kb។ រូបថតនេះ តូចស្មើនឹង app មួយនៅលើទូរស័ព្ទតែប៉ុណ្ណោះ។
ខ្ញុំបានហ្ស៊ូមរូបថតនោះ ហើយក៏បានរកឃើញថា នៅជើងភ្នំមួយ​ មានអាគារ ដែលមានទ្វារ និង
បង្អួច​”។

Waring យល់ថា NASA ត្រូវតែបញ្ចេញរូបថតទាំងនេះឱ្យបានច្បាស់ជាងមុន ដើម្បីបញ្ជាសការ
ចោទប្រកាន់នានា។

ទាំងយ៉ាងណាក៏ដោយ អង្គការ NASA បានបដិសេធថា ខ្លួនមិនបានលាក់បាំងអ្វីនោះទេ ដោយ
ពួកគេថា NASA គឺជាអង្គការមួយដែលបើកទូលាយជាងគេក្នុងពិភពលោក។

ប្រែសម្រួល ៖ បុត្រា


Tags: NASA ភពអង្គារ មនុស្សភពក្រៅ