ព័ត៌មានកំសាន្ត ៖ តើអ្នកដឹងទេដថា មានប្តីប្រព័ន្ធល្បីឈ្មោះមួយគូបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ អ្វីដែលពិសេសជាងនេះ ពួកគេទាំង ២ ពិតជាមានមុខមាត់ដូចកូនភ្លោះយ៉ាងចឹង ។
លោក Philip បានបង្ហោះរូបមួយសន្លឹកនៅលើគណនី Instagram របស់គាត់ជាមួយនឹងប្រពន្ធរបស់គាត់គឺ Myolie ដោយការតុបតែងដូចគ្នា បេះបិតកាន់ ដោយពាក់មួកកាតឹប ពាក់វែនតា និងស្នាមញញឹម មានលក្ខណៈដូចគ្នាទាំងស្រុងតែម្តង ។
លោក Philip ថែមទាំងបានសរសេរពាក្យប៉ុន្មានម៉ាត់ ភ្ជាប់ជាមួយនិងរូបថតនោះដោយ សរសេរថា ទីបំផុតប្រពន្ធរបស់ខ្ញុំត្រលប់មកវិញ ហើយនាងថែមទាំងចំអិនអាហារពេលល្ងាចនៅយប់នេះថែមទៀតផង ។
គាត់បានបន្ថែមទៀតថា មានក្រុមអ្នកគាំទ្រជាច្រើនបានគត់សម្គាល់ឃើញថា លោកនិង ប្រពន្ធរបស់ពិតជាមានមុខមាត់ដូចលោកយ៉ាងចឹងហើយលោក ក៍បានគិតដូចជាអ្នកគាំទ្ររបស់លោកដែរ ហើយរឿងនេះពិតជារឿងដែលអស្ចារ្យខ្លាំងណាស់សម្រាប់ប្តីប្រពន្ធមួយគូនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop