ព័ត៌មានកំសាន្ត ៖ តារាចម្រៀងហុងកុង Myolie Wu បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងប្តីរបស់នាងលោក Philip Lee កាលពីខែធ្នូ នៅក្នុង ២០១៥ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា កាលពី ៦ ថ្ងៃកន្លងផុតទៅ លោក Philip Lee បានបង្ហោះរូបថតមង្គលការរបស់គាត់និង តារាចម្រៀងហុងកុង Myolie Wu ដើម្បីរំលឹកខួបអាពាហ៍ពិពាហ៍ចំនួន ៦ ខែ ហើយភ្ជាប់មកជាមួយនិងសារមួយឃ្លាថា អរគុណប្រពន្ធសម្លាញ់ Myolie Wu ។
លោក Philip Lee បានបន្ថែមទៀតថា ក្នុងនាមបងជាប្តីរបស់អូន បងសូមសន្យាថា នឹងស្រលាញ់អូនរហូតដល់ ១០,០០០ ឆ្នាំ ។
ក្រោយមកស្រាប់តែអ្នកស្រី Myolie Wu បានបង្ហោះរូបថតរបស់នាងទៅលើគណនី Instagram ដោយនៅក្នុងដៃកំពុងតែកាន់ផ្កាមួយបាច់យ៉ាងធំ ដែលប្តីជាទីស្រលាញ់បានជូននាងនៅក្នុងគំរប់ខួបអាពាហ៍ពិពាហ៍ ហើយភ្ជាប់មកជាមួយសារមួយឃ្លាថា អរគុណលោកប្តីជាទីស្រលាញ់សម្រាប់ផ្កាដ៏ស្រស់ស្អាតមួយបាច់នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop