CamNews

តារា 

ខ្លាចចាញ់មិត្តភ័ក្រ!! ប្តីប្រពន្ធល្បីឈ្មោះមួយគូ គ្រោងនឹងយកកូនដែរ ក្រោយមិត្តសំណព្វចិត្តមានកូនមុន

ព័ត៌មានកំសាន្ត ៖ តារាស្រី Myolie Wu បានចូលរួមនៅក្នុងកិច្ចសម្ភាស៍មួយកាលពីពេលថ្មីៗនេះ ហើយបាននិយាយថា មិត្តភ័ក្រជិតស្និទ្ធិរបស់នាងគឺអ្នកនាង Sharon Chan កំពុងតែពពោះកូនរបស់នាង ។ 

តារាស្រី Myolie Wu បានបន្ថែមទៀតថា នាងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីមិត្តល្អរបស់នាង មានកូនដូចបំណងបែបនេះ ដោយសារតែមិត្តរបស់នាងស្រលាញ់ក្មេងខ្លាំងណាស់ ដូច្នេះហើយទើបធ្វើឲ្យមានចិត្តរំភើបជាមួយនឹងមិត្តរបស់នាងដែរ ។



 

មិនត្រឹមតែមានចិត្តសប្បាយរីករាយតែប៉ុណ្ណោះទេ តារាស្រី Myolie Wu ថែមទាំងបានផ្ញើរអបអរសាទរទៅកាន់មិត្តរបស់នាងថែមទៀតផង​ ។ 

បើយើងងាកមកនិយាយពីរឿងរបស់តារាស្រី Myolie Wu វិញ គឺត្រូវបានគេហទំព័រ Asian E-News Portal រាយការណ៍ឲ្យដឹងថា អ្នកស្រី Myolie Wu គឺជាតារាសម្តែង ហើយបានរៀបការជាមួយនិងលោក Philip Lee ហើយអ្នកទាំង ២ ក៏មានគំរោងថា នឹងមានកូនផងដែរ បន្ទាប់ពីអាចដកឃ្លាចេញពីការងារមួយចំនួន ។ 

តារាស្រី Myolie Wu បាននិយាយថា នាងនឹងព្យាយាមដកខ្លួនចេញពីការងារខ្លះៗ តាមដែលអាចទៅរួចដើម្បីមានពេលផ្ទាល់ខ្លួន និងបង្កើតកូនម្នាក់ ដូចមិត្តសម្លាញ់របស់នាងដែរ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop