CamNews

ព័ត៌មានអន្តរជាតិ 

ស៊ីអិនអិនៈ អាមេរិក​ជឿ​ថា អ៊ីស្រាអែល វាយ​ប្រហារ​ដែន​អាកាស ទៅ​លើ​ស៊ីរី

វ៉ាស៊ីនតោន៖ ស៊ីអិនអិន បានផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែឧសភា ដោយស្រង់សម្តីរបស់ មន្រ្តី
អាមេរិក ពីររូបដែលបាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសអ៊ីស្រាអែល បានដឹក
នាំការវាយប្រហារ ដែនអាកាសទៅលើប្រទេសស៊ីរី។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៣
ដោយផ្អែកតាមលើកឡើង របស់មន្រ្តីអាមេរិក ទំាងពីររូបនោះថា «របាយការណ៍សម្ងាត់ បាន
បង្ហាញថា អ៊ីស្រាអែល ទំនងជាបានដឹកនាំ ការវាយប្រហារ មកលើប្រទេសស៊ីរី កាលពីថ្ងៃ
ព្រហស្បតិ៍ និងថ្ងៃសុក្រ»។

ស៊ីអិនអិន បានផ្សាយនៅក្នុង វែបសាយរបស់ខ្លួនថា ចំណែកប្រភពពីផ្នែកចារកម្ម របស់អាមេរិក
ផ្សេងទៀត ក៏បានបង្ហាញដែរថា យន្តចម្បំាងរបស់ អ៊ីស្រាអែលមួយចំនួន បានហោះហើរចូលក្នុង
ប្រទេស លីបង់ ក្នុងពេលនោះ បន្ថែមលើសពីនោះ សហរដ្ឋអាមេរិក មិនជឿជាក់ថា យន្តហោះ
ចម្បំាង របស់អ៊ីស្រាអែល ចូលក្នុងដែនអាកាសស៊ីរី ដើម្បីវាយប្រហារនោះទេ។

មន្រ្តីទំាងពីរនោះបន្ថែមថា មិនមានការបង្ហាញថា អ៊ីស្រាអែល វាយប្រហារនៅទីតំាងឃ្លំាង ផ្ទុក
អាវុធគីមីស៊ីរីនោះទេ។

គួរបញ្ជាក់ផងដែរថា ប្រទេស អ៊ីស្រាអែលបានគម្រាមកំហែង ក្នុងការវាយប្រហារជាយូរណាស់
មកហើយទៅលើប្រទេសស៊ីរី ដោយប្រទេសនេះជឿជាក់ថា មានការរត់ពន្ធអាវុធពីប្រទេស ស៊ីរី
ទៅក្រុមឧទ្ទាមហេសស្ប៊ូឡា ក្នុងប្រទេស លីបង់។ ចំណែកពាក់ព័ន្ធនឹង ការផ្សាយរបស់ស៊ីអិនអិន
នេះដែរ យោធាអ៊ីស្រាអែល មិនទាន់មានប្រតិកម្មនោះឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ