CamNews

តារា 

Lady Gaga ត្រូវបានគេ ក្អួតដាក់លើឆាកហើយ បន្តសំដែងទាំង មិនសំអាតចេញ រហូតដល់ចប់ (មានវីដេអូ)

Lady Gaga តារាចំរៀង កំពូលសិចស៊ី និងពូកែ ធ្វើរឿងប្លែកៗ និងឆ្កួតៗនោះ ថ្មីៗនេះ នាងបាន​ធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាមួយនិងរឿងប្លែកៗ របស់នាងទៀតហើយ ។ លើកនេះ នាងធ្វើវាលើឆាក តន្ត្រីដែល មានទស្សនិកជន រាប់ពាន់នាក់ ទស្សនា ។



នៅក្នុងកម្មវិធី សំដែងតន្ត្រី SXSW ដ៏ធំប្រចាំឆ្នាំ Lady Gaga បានរៀបចំ ការសំដែង របស់នាង យ៉ាង​ប្លែក ដូចដែលយើង ឃើញក្នុងវីដេអូថា នាងពាក់អៀមស ហើយនិង ប៊ីគិនី ។ មិនត្រឹមតែ ប៉ុណ្ណោះ​នាង ច្រៀងផង វាយស្គរផង ពិតជាអស្ចារ្យណាស់ ។ ក្នុងពេលនោះ​ នាងសំដែងបទ “ Swine “ ដែល​ជាបទ ថ្មីរបស់នាង ។ ដើម្បីអោយ ទស្សនិកជន មានអារម្មណ៏ប្លែក ខុសពីធម្មតា Lady Gaga បាន​រៀបចំ ការសំដែងមួយ ដ៏ប្លែកដែល ទស្សនិកជន មិនធ្លាប់ឃើញ ពីមុនមក ។ គឺនាងបាន រៀបចំ​អោយ វិចិត្រការនី ម្នាក់ឈ្មោះ Millie Brown ពាក់សំលៀកបំពាក់ យ៉ាងសិចស៊ី ហើយអោយនាង ផឹកទឹកដោះគោពណ៌ បៃតង ។ បន្ទាប់ពីផឹកហើយ Millie បានលូកដៃ ទៅខ្វេះមាត់របស់ នាងអោយ​ក្អួត ចេញមកដាក់លើ Lady Gaga ដែលនាងប្រាប់ថា វាជាសិល្បៈ ប្លែកថ្មីមួយទៀត ។

បន្ទាប់ពីខ្លួននាង ប្រឡាក់ទៅដោយ  កំអួតពណ៌ បៃតងហើយ នាងគ្រាន់តែ ដោះអៀមនាងចេញ ហើយបន្តសំដែង ជាមួយនិង កំអួតនៅលើ ខ្លួននាងហើយ សំដែងរហូត ទាល់តែចប់កម្មវិធី ។
គួរបញ្ជាក់ផងដែរថា Millie Brown គឺជាវិចិត្រការនី មួយរូបដ៏ប្លែក ដែលនាងគូរ រូបដោយការ ក្អួតចេញ មកជាមួយនិង ទឹកដោះគោពណ៌ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖  usmagazine


Tags: star singer lady gaga millie brown swine