ព័ត៌មានអន្តរជាតិ ៖ ប្រតិបត្តិការស្រាវជ្រាវ កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ ចាប់តាំងពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីយន្តហោះទ័ពអាកាស ប្រទេសស្វីស មួយគ្រឿង បើកបរដោយពីលុតតែ ម្នាក់នោះបានបាត់ខ្លួនបាត់ទៅហើយ នេះបើយោងតាមក្រសួងការពារជាតិ ប្រទេសស្វីស ។
យន្តហោះទ័ពអាកាសដែលមានតែមួយកៅអី F/A-18C បានបាត់ខ្លួននឹងជិតទីក្រុង Susten ភាគ កណ្តាលប្រទេសស្វីស នៅវេលាម៉ោង ១៤ និង ៣០នាទី កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ នេះបើយោង តាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ។ គួររំឮកថា កាលពីដើមឆ្នាំ ២០១៦ នេះ យន្តហោះ F-5E បានបុុកគ្នាជាមួយនឹងយន្តហោះមួយគ្រឿងផ្សេងទៀត រួចធ្លាក់ផ្ទុះឆេះចូលទៅក្នុងស្រះ នាភាគ ខាងជើងប្រទេសហូឡង់ ស្របពេលដែលមាន ការបង្ហាញកម្លាំងទ័ពអាកាស។ ច្រើនជាងនេះទៅ ទៀតកាលពីអំឡុងឆ្នាំ ២០១៣ កងកម្លាំងទ័ពអាកាសស្វីស បានបាត់បង់យន្តហោះ F/A 18 នៅ ពេលដែលមានការហោះសាកល្បងនៅ តំបន់ Obwalden ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ