CamNews

គ្រោះថ្នាក់ 

បុរសម្នាក់ ត្រូវសត្វអូដ្ឋចិញ្ចឹម វាយប្រហារដោយហែកក្បាល ស្លាប់យ៉ាង​អណោចអធ័ម

(ឥណ្ឌា)៖ បុរសវ័យចំណាស់ អាយុ៧៥ឆ្នាំ​ម្នាក់ ឈ្មោះ Urjaram Meghwal រស់នៅប្រទេស ឥណ្ឌាត្រូវបានសត្វអូដ្ឋ ដែលគាត់ចិញ្ចឹមវាយ​ប្រហារយ៉ាងរន្ធត់ បន្ទាប់ពីវាត្រូវម្ចាស់​ចងខ្សែឲ្យ នៅក្រោមកំដៅថ្ងៃពេញមួយថ្ងៃ ធ្វើឲ្យសត្វអូដ្ឋនេះ ហាក់មានកំហឹងខ្លាំង លុះដល់ម្ចាស់ ដើរមកជិតក៏ប្រហារ ដោយចាប់ទាញហែកក្បាល​បុរសនោះ តែម្តង។

ប្អូនប្រុសរបស់ជនរងគ្រោះ អាយុ៥៥ឆ្នាំ​ឈ្មោះ Pala Ram Meghwal និយាយថា នៅថ្ងៃកើតហេតុបងប្រុសគេ បានប្រាប់ថា ទៅមើលអូដ្ឋ ព្រោះដាក់វាឲ្យនៅក្រោមកំដៅ ពេញមួយថ្ងៃមកហើយ ក្រោយមកក៏មិនឃើញបងប្រុស ត្រឡប់មកផ្ទះវិញ ទើបគេនិងសមាជិកគ្រួសារឯទៀត នាំគ្នាដើររកក៏ប្រទះឃើញ សាកសព Urjaram ដេកស្លាប់ក្បែរ​សត្វអូដ្ឋនោះ។

ពេលនេះ Pala ប្អូនប្រុសបុរសរងគ្រោះ កំពុងព្យាយាមលក់អូដ្ឋនេះចេញ បន្ទាប់ពីវាវាយប្រហារបងប្រុសគេ រហូតដល់ស្លាប់ តែមិនទាន់មាននរណា ហ៊ានទិញវានៅឡើយទេ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Urjaram Meghwal Pala Ram Meghwal