CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញស្នាមស នៅលើភពព្រះអង្គារ ក្រុមអ្នកស្រាវជ្រាវ អះអាងថា ជាស្នាមព្រិលធ្លាក់ តាំងពីបុរាណកាល

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ថា ក្រុម
អ្នកស្រាវជ្រាវ ជន ជាតិអាមេរិកាំង បានរក ឃើញស្នាមសនៅលើ ផ្ទៃនៃភពព្រះអង្គារ ពួកគេអះ
អាងថា មកពីមានចរន្ត ទឹកហូរកាត់ ឬ ព្រិលធ្លាក់តាំងពីយូរលង់មកហើយ។

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Brown University បានលើកឡើងថា ស្នាមសដែល
នៅជាប់នឹងផ្ទៃ នៃ ភពពណ៌ក្រហមនោះ តាមការសិក្សានិងសន្និដ្ឋាន អាចកើតចេញពីសំណឹក
ទឹកភ្លៀង ក៏មកពីព្រិលដែល ធ្លាក់ចុះ តាំងពីយូរមកហើយដែលបណ្តាលឲ្យមានស្នាមយ៉ាងដូច្នេះ។

ចំពោះព័ត៌មាននេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ បានយកទៅចុះផ្សាយនៅលើទស្សនាវដ្តី ស្រាវ
ជ្រាវភពផែនដី ដោយ មានបញ្ជាក់អំពីអាថ៌កំបាំងនៅភពនេះទៀតផង។

ក្រុមអ្នកស្រាវជ្រាវបានបង្កើតចរន្ត និងបណ្តាញខ្យល់បក់ដើម្បីវាស់សន្ទង់មើល អំពីទិសដៅនៃការ
បង្កឲ្យ មានទឹក ធ្លាក់លើភពនេះ ហើយកុ្រមអ្នកវិទ្យាសាស្ត្រគិតថា វាកើតឡើងបាតុភូតនេះតាំងពី
កកើតភពនេះជាលើកដំបូងម្ល៉េះ ។
ក្រោយមកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្កើតគំរូសរីរាង្គ ដើម្បីកំណត់ទីតាំងនៃការធ្លាក់ ចុះមក
របស់ទឹកឬព្រិល មកដល់ភពនេះ ៕

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ