CamNews

យល់ដឹង 

ថត​ស្កែន​មាន​ប្រយោជន៍​ជាង​ថត​កាំរស្មី​នៅក្នុង​ការរក​ជំងឺមហារីក​សួត

តាម​ការសិក្សា​របស់​រដ្ឋាភិបាល​អាមេ​រិក​បានឱ្យដឹងថា ការពិនិត្យ​អ្នក​ជក់បារី​ជា​យូរ​មក​ហើយ
និង​អ្នក​ធ្លាប់​ញៀន​បារី រក​ជំងឺមហារីក​សួត​ជាប្រចាំ​ដោយ​ប្រើ CT scans អាច​កាត់បន្ថយ​អត្រា​
ស្លាប់ ២០ ភាគរយ ធៀប​នឹង​អ្នក​ដែល​ពិនិត្យ​ទ្រូង​ដោយ​ប្រើ​កាំរស្មី​។ តេស្ត​ពិនិត្យ​សួត មាន​ការ
ចូលរួម​ពី​អ្នក​ជក់​បារី​និង​ធ្លាប់​ញៀន​បារី​ច្រើនជាង ៥៣០០០ នាក់ ដែល​មាន​អាយុ​ពី ៥៥ ទៅ
៧៤ ឆ្នាំ ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ទទួល​ការពិនិត្យ​ដោយ a "low-dose helical CT" scan ឬ
chest X-ray មួយ​ឆ្នាំ​ម្តង ក្នុង​រយៈពេល ៣ ឆ្នាំ​។​

លទ្ធផល​ទាំងនោះ បានបង្ហាញ​ថា អ្នក​ដែល​ពិនិត្យ​ដោយ CT មាន​អត្រា​ស្លាប់​តិចជាង​អ្នក​
ពិនិត្យ​ដោយ​កាំរស្មី ២០ ភាគរយ​។​

ការសិក្សា​ថ្មី​នេះ​ផ្តល់​ការវិភាគ​កាន់តែ​ពេញលេញ​នៃ​ទិន្នន័យ​ពី​ ការសាកល្បង ដែល​បាន​ការ
ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ជាតិ​ជំងឺមហារីក​សហរដ្ឋអាមេរិក​។ ការពិនិត្យ​រក​សាច់​ដុះ​នៅ​សួត​មុន
ពេល អាច​ផ្តល់ឱកាស​ឱ្យ​អ្នកជំងឺ​ព្យាបាល​ទាន់ពេល​។​

ទិន្នន័យ​បានបង្ហាញ​ថា តាម​ការ​សិក្សា​រយៈពេល ៣ ឆ្នាំ​មកនេះ ការ​ពិនិត្យ​ដោយ low-dose
helical CT មាន​លទ្ធផល​វិជ្ជមាន ២៤ ភាគរយ ចំណែកឯ​ការ​ពិនិត្យ​ដោយ chest X-rays
មានតែ ៧ ភាគរយ ប៉ុណ្ណោះ មានន័យ​ថា មាន​ជាលិកា​មិន​ប្រក្រតី (tissue abnormality)​។​

អ្នកជំនាញ​និយាយថា ការ​ពិនិត្យ​ដោយ Helical CT ឬ​ហៅ​ម្យ៉ាងទៀត​ថា "spiral" CT scan
បង្ហាញ​រូបភាព​នៃ​ទ្រូង​ពេញលេញ​ជាង​ការ​ពិនិត្យ​ដោយ​កាំរស្មី​។ ការ​ពិនិត្យ​ដោយ​កាំរស្មី​គឺជា
​រូបភាព​មួយ​ដែល​រចនាសម្ព័ន្ធ​គងលើគ្នា រីឯ​ការ​ពិនិត្យ​ដោយ spiral CT ផ្តិត​យក​រូបភាព​នៃ
​ស្រទាប់​សួត​ជាច្រើន​ដើម្បី​បង្កើត​ជា​រូបភាព​មើលឃើញ ៣ ខាង (three-dimensional
image)​។​

អ្នកជំងឺ​ដែល​ពិនិត្យ​ដោយ CT ប្រហែល ៨១ ភាគរយ ត្រូវការ​រូបភាព​តាមដាន​ទៀត ដើម្បី
​កំណត់​ថា​ជាលិកា​មិន​ប្រក្រតី​នោះ​គឺជា​សាច់​មហារីក​។ ប៉ុន្តែ ប្រហែលជា ២,២ ភាគរយ តែ
ប៉ុណ្ណោះ​ដែល​ត្រូវការ​កាត់​សាច់​ជាលិកា​សួត​យក​ទៅ​ពិនិត្យ រីឯ ៣,៣ ភាគរយ ទៀត ត្រូវការ broncoscopy ដែល​ជា​ការ​ថត​យក​បំពង់​ដាក់បញ្ចូល​តាមផ្លូវដ​ង្ហើ​ម​។​

វេជ្ជបណ្ឌិត Christine D. Berg ជា​អ្នកស្រាវជ្រាវ​ការសិក្សា​នេះ និយាយថា �​យើង​រីករាយ​នឹង​
លទ្ធផល​នេះ​ណាស់​។ យើង​គិតថា ភាគច្រើន​នៃ​លទ្ធផល​វិជ្ជមាន​ការពិនិត្យ​ទាំងនេះ អាច​តាម
ដាន​ដោយ​រូបភាព មិន​មែន​ដោយ​វិធី​លុកលុយ​ក្នុង​ខ្លួន​មនុស្ស​នោះ​ទេ​�​។​

​ការពិនិត្យ​វិជ្ជមាន​ភាគច្រើន​គឺ �​ភាព​វិជ្ជមាន​ក្លែងក្លាយ​� ក្នុងនោះ​គឺ ៩៦.៤ ភាគរយ នៃ​ការ
ពិនិត្យ​ដោយ CT scans និង ៩៤.៥ ភាគរយ នៃ​ការពិនិត្យ​ដោយ​កាំរស្មី​។ ភាព​វិជ្ជមាន​ក្លែង
ក្លាយ​មានន័យថា ការពិនិត្យ​ចាប់បាន​ថា​មាន​ភាពមិនប្រក្រតី តែ​វា​មិនមែន​ជា​
មហារីក​នោះទេ​ ៕
(ដកស្រង់ពី health.com.kh)

Tags: