CamNews

កីឡា 

Mesut Ozil ទទួចថា នឹងពង្រឹងការលេងឲ្យកាន់តែល្អប្រសើរឡើង សម្រាប់ Arsenal

ព័ត៌មានកីឡា៖ ខ្សែបម្រើកណ្ដាល របស់ក្រុម Arsenal បានទទួចប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានខិតខំប្រឹង​ប្រែងលេងអស់ពីសមត្ថភាពទៅហើយ ចាប់តាំងពីកីឡាករ ប្ដូរចូលមកកាន់ ទឹកដី​ Emirates ។ 

Mesut Ozil ជាខ្សែបម្រើក្រុមជម្រើសជាតិ អាល្លឺម៉ង់ ហើយលេងក្នុងក្រុម Arsenal ចាប់តាំង ពីឆ្នាំ ២០១៣​មក បានទទួលរងការរិះគន់ ពីសំណាក់ប្រិយមិត្ដគាំទ្រក្រុម ថាចុះខ្សោយទម្រង់លេង មិនអាចងើបឡើង​មកវិញទាល់តែសោះ ។ ប៉ុន្ដែទន្ទឹមនឹង ការលើកឡើងដូច្នោះផងដែរនោះ កីឡាករ ក៏បានឆ្លើយតបយ៉ាង​ម៉ឺងម៉ាត់វិញផងដែរថា គាត់បានប្រឹងប្រែងអស់ពីសមត្ថភាពរបស់គាត់ទៅ​ហើយ រហូតមកទល់ពេលនេះ ។​ ហើយម្យ៉ាងវិញទៀតវិញនោះ គាត់ក៏ទើបតែជាសះស្បើយពីរបួស កាលពីចុងខែ មករានេះទៀតផង ។

ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ មានប្រវត្ដិលេងឲ្យក្រុម Real Madrid ហើយត្រូវក្រុម ផ្ទេរចេញទៅកាន់ Arsenal កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ៥០ លានយូរ៉ូ ប៉ុណ្ណោះ។ ស្របនឹងការផ្លាស់ប្ដូរទឹកដីពេល​នោះផងដែរ កីឡាករនៅតែប្រកាន់ភ្ជាប់នូវសមត្ថភាពលេងបានល្អប្រសើរ ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ កីឡាករ ធ្លាក់ចុះទម្រង់លេង ហើយត្រូវទទួលរង ការរិះគន់យ៉ាងចាស់ដៃ ពីប្រិយមិត្ដគាំទ្រ ។

Mesut Ozil បានបន្ថែមទៀតថា គាត់នៅតែយល់ថាការលេងរបស់គាត់ នៅតែមានភាពល្អប្រសើរ ហើយ ក៏អស់ពីសមត្ថភាពផងដែរ។ ដូច្នោះប្រសិនជាគ្រប់យ៉ាងនូវមិនទាន់គ្រប់គ្រាន់ គាត់នឹងខិតខំប្រែង​បន្ថែម ទៀត បើទោះបីជាគាត់កំពុងមានជម្ងឺក៏ដោយ ។ ហើយគាត់ជឿជាក់ថា ការតាំងចិត្ដរបស់គាត់​ម្ដងនេះ នឹង​មិនធ្វើឲ្យក្រុម ព្រមទាំង អ្នកគាំទ្រអស់សង្ឃឹមឡើយ ។ 
 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Arsenal Mesut Ozil