CamNews

តារា 

ប្លែកៗ មនុស្សប្រមាណ ២០០០ នាក់ ដាក់ញាតិប្រឆាំងនិង Beyonce និង Jay-Z អោយដូរម៉ូតសក់របស់ កូនស្រី

គិតៗទៅ នៅអាមេរិកមានរឿង ប្លែកៗច្រើនមែន ដោយថ្មីៗនេះ មាននារីម្នាក់ នៅ New York បាន ធ្វើអោយមាន ការភ្ញាក់ផ្អើលមួយ តាមរយៈវេបសាយ Change.org ដែលជាវេបសាយ សំរាប់ដាក់ ញាតិឬធ្វើ យុទ្ធនាការ ប្រឆាំងអោយមានការ ផ្លាស់ប្តូរអ្វីមួយ ។ នារីនោះ បានចាប់ផ្តើម រឿងមួយ ដែលបានរិះគន់ ចំៗទៅលើ គូស្នេហ៍ពិភពចំរៀង ដ៏ល្បីមួយគូរគឺ Beyonce និង Jay-Z ។



នារីម្នាក់នោះ មានឈ្មោះថា Jasmine Tolliver ដែលនាង បានដាក់ឈ្មោះញាតិនោះថា " Comb Her Hair " ដែលបានន័យថា " សិតសក់នាងផង " ។ ខ្លឹមសារ នៃញាតិនោះថាក្នុង នាមខ្លួនជាស្ត្រី ម្នាក់ នាងយល់ច្បាស់ណាស់ អំពីសារៈសំខាន់ នៃការថែរក្សាសក់ ហើយវាពិតជា ទើសទាល់ណាស់ នៅពេលដែល ឃើញសក់ក្មេងៗ មិនស្អាត ។ ឱពុកម្នាក់របស់ Blue Ivy ដែលយើងបាន ស្គាល់ថា ជាតារាចំរៀង Beyonce និង Jay-Z នោះពិតជា គ្មានសមត្ថភាព ក្នុងការ មើលថែរក្សាសក់ របស់ Blue Ivy ហើយការធ្វើស្ទីលសក់ កណ្តាញ់នោះ ពិតជាមិនល្អឡើយ សំរាប់ក្មេង ។



អ្វីដែលមិនគួរ អោយជឿនោះ មានអ្នកគាំទ្រ ញាតិនេះ ២៦០០ នាក់ទៅហើយ ជាមួយនិងការចុះ ឈ្មោះនិង ហត្ថលេខា តាមវេបសាយ Change.org នោះ ។  មិនត្រឹមតែប៉ុណ្ណោះ មានអ្នកបញ្ចេញ មតិរិះគន់ ខ្លាំងៗដាក់ Jay-Z និង Beyonce ទៀត ។ មានអ្នកខ្លះ និយាយថា " ម្តាយចាយលុយក្នុង ការធ្វើសក់ អស់រាប់លានដុល្លារ ចំណែកឯសក់កូនវិញ ដូចមិនដែលបាន សិតម្តងសោះ តាំងតែពី កើតមកអញ្ចឹង " ហើយអ្នកខ្លះទៀត និយាយថាសក់របស់ Blue Ivy ដូចសត្វចៀម អញ្ចឹង ។ តែក៏ នៅមានអ្នក ការពារលើ Jay-Z និង Beyonce ផងដែរ ដោយពួកគេនិយាយថា វាដូចមិនមែនជា បញ្ហាអ្វីធំដុំ សោះឡើយហើយ វាក៏ជារឿងគ្រួសារ របស់គេ ។ តើទស្សនិកជន គិតយ៉ាងណាដែរ ចំពោះម៉ូតសក់របស់ Blue Ivy?


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer beyonce jayz blue ivy change