កំសាន្ត ៖ ស្រលាញ់ជាង ៥ ឆ្នាំ នាង Bella ranee និងលោក weir sukollawat ធ្លាប់បង្ហោះរូបថតជាមួយគ្នា បានត្រឹមតែ ៣ ដងគត់ ។ ដោយលើកទី ១ គឺនៅថ្ងៃបញ្ចប់ការសិក្សារបស់នាង Bella ranee រីឯលើកទី ២គឺ នៅពេលដែលទៅជួយជនរងគ្រោះ ដោយសារតែទឹកជំនន់ និងលើកចុងក្រោយគឺ រូបថតជាលក្ខណៈស្រមោលទាំងពីរនាក់ នៅឯប្រទេសជប៉ុន ដែលអ្នកទាំងពីរបានធ្វើដំណើររួមគ្នា ទៅប្រទេសជប៉ុន ជាច្រើនថ្ងៃ ។
ថ្វីត្បិតតែគូស្នេហ៍មួយគូនេះ មិនសូវបង្ហាញភាពផ្អែមល្អែមនៅលើគណនីអុិនស្រ្តាក្រាមក៏ពិតមែន ប៉ុន្តែ Fans សង្កេតឃើញថា ស្នេហារបស់តួប្រុសស្រីក្នុងរឿង "FatherLand" មួយគូនេះ ហាក់រក្សាចំណងស្នេហាបានយូរអង្វែងមិនធម្មតាពិតមែន ។
ទទ្ទឹមនឹងនេះផងដែរ នៅក្នុងកិច្ចសម្ភាស៍មួយ តារាសម្តែងវ័យ ៣២ ឆ្នាំ លោក weir sukollawat ធ្លាប់បានបញ្ជាក់ប្រាប់អ្នកកាសែតថា ស្នេហារបស់ខ្លួនជាមួយនឹងនាង Bella គឺលើសពីពាក្យថាមិត្តប្រុសមិត្តស្រីហើយ ។ រីឯតួស្រីក្នុងរឿង "ភ្លើងបុណ្យ" ក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានជាច្រើនថា នាងនឹងរៀបការជាមួយនឹងមនុស្សប្រុសណាម្នាក់ដែលនាងបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់ខ្លួន ។
គួរបញ្ជាក់ឲ្យដឹងទៀតថា អ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា តារាថៃទាំងពីរដួងនេះ នឹងមានដំណឹងល្អឆាប់ៗ នេះបើយោងតាមការរៀបរាប់ខាងលើរបស់គូស្នេហ៍មួយគូនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar