CamNews

តារា 

ម៉ា នីកា ទាត់ចោលដំណឹង ត្រៀមរៀបការជាមួយប្រុស អូស្ត្រាលី

ភ្នំពេញ៖ តារាសម្តែងមាន ប្រជាប្រិយភាពគួរសម កញ្ញា ម៉ានីកា កាលពីថ្មីៗកន្លងមកនេះ បានបែកធ្លាយព័ត៌មានថា នាងបនផ្តើមលួចលាក់សាង ស្នេហាថ្មោងថ្មី ជាមួយបុរសវ័យមិនលើស ៤០ឆ្នាំ រស់នៅប្រទេស អូស្រ្តាលីម្នាក់ រហូតឈានដល់ដំណាក់កាល នៃការរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ប្រាប់គេហទំព័រ LookingTODAYតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ កញ្ញា ម៉ា នីកា បានប្រាប់ថា ចំពោះដំណឹងនេះ នាងក៏ទើបទទួលដឹងពីមិត្តភក្តិ និយាយប្រាប់កាលពីប៉ុន្មាន ថ្ងៃមុននេះដែរ ប៉ុន្តែរឿង ដែលគេនិយាយនេះ គឺពុំមែនជាការពិតទេ ដូច្នេះ ម៉ានីកា តាមរយៈ LookingTODAY បានឆ្លើយបដិសេធ និងច្រានចោល ទាំងស្រុងនូវពាក្យចរចាមរ៉ាម ខាងលើនេះ ។

តារាសម្តែងមុខស្រស់ មានមន្តស្នេហ៍ កញ្ញា ម៉ា នីកា បាននិយាយទៀតថា "ខ្ញុំអត់ដឹងខ្លួនអីបន្តិចសោះ..! ហើយនៅសុខៗ ស្រាប់តែមានមិត្តភក្តិ គេទូរស័ព្ទមកសួរនាំ ពីរឿងនេះ ក៏ភ្ញាក់ខ្លួនព្រើតតែម្តង..!(សើច) ។ គេនិយាយថា ខ្ញុំហ្នឹងជិតរៀបការ ជាមួយបុរសអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើតាមធាតុពិត កុំថាឡើយ រៀបការ សូម្បីតែស្គាល់ ឬទាក់ទងនរណាម្នាក់ ក៏មិនដែលមានទាន់តែសោះ..!" ។

កញ្ញា នីកា បាននិយាយបញ្ជាក់ថា រឿងនេះប្រហែល អាចជាមានការយល់ច្រឡំ ព្រោះរាល់ថ្ងៃនេះ នាងក៏មានបងប្អូនជីដូនមួយ ទាំងប្រុស និង ស្រីកំពុងរស់នៅប្រទេសអូស្ត្រាលីដែរ ហើយក៏ឧស្សាហ៍បានទាក់ទងគ្នា ជាប្រចាំ។ ចំណែករឿងថា នាងជិតចូលរោងការ ជាមួយបុរសអូស្រ្តា លីដូចគេបានិយាយនោះ គឺអត់មានទេ ។

ជាមួយគ្នានេះ កញ្ញា ម៉ា នីកា ក៏បានប្រាប់ថា សម្រាប់អាជីពសិល្បៈ របស់នាងបច្ចុប្បន្ននេះគឺមានការមមាញឹក ច្រើនគួរសម ក្នុងការសម្តែងរឿង ។ ទន្ទឹមនឹងនេះ សព្វថ្ងៃនាងបាននឹងកំពុងថត ខ្សែរឿងភាគឲ្យខាង ស្ថានីយទូរសទ្សន៍ MY TV ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh