យល់ដឹង ៖ ភាគច្រើនមនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នារៀងៗខ្លួន ប៉ុន្តែក្តីប្រាថ្នាដែលមានលក្ខណៈស្រដៀងៗគ្នានោះគឺ ការរៀនឲ្យពូកែ ខ្ពង់ខ្ពស់ ដើម្បីមានការងារល្អធ្វើ និងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ ។
ជាការពិតណាស់ ការសិក្សាពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់យុវវ័យដែលជាទំពាំងស្នងឬស្សី និងជាទីរំពឹងរបស់មនុស្សជាតិ ។ ហើយពេលនេះក្រុមអ្នកការងារ Camnews ចង់មើលយករឿង ៣ យ៉ាងសំខាន់ៗដែលមនុស្សស្ទើរគ្រប់រូបស្តាយក្រោយក្នុងជិវិត របស់ពួកគេ ។
១. រៀនមិនបានចប់អនុវិទ្យាល័យ
២. មិនបានបន្តការសិក្សានៅសាកលវិទ្យាល័យ
៣. មិនបានស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងពោរពេញទៅដោយភាពអស្ចារ្យនៅថ្ងៃ បញ្ចប់ការសិក្សា ៕
ដោយ ៖ គន្ធា