CamNews

សរុបព្រឹត្តិការណ៍សំខាន់ៗមួយចំនួនបាន​កើត​ឡើង​ក្នុង​ស្រុក​ខ្មែរ ក្នុងឆ្នាំ២០១១

ឆ្នាំ២០១១ជិតឆ្លងផុតទៅហើយ ដែលឆ្នាំ២០១១នេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងក្នុង
ស្រុកខ្មែរ។ Camnews សូមបូកសរុបព័ត៌មានមួយចំនួន ដែលគួរឲ្យចាប់អារម្មណ៍​ដែលបាន​
កើតឡើងក្នុងឆ្នាំ ២០១១ កន្លងទៅ។

1. ដើមឆ្នាំ ២០១១ បញ្ហាជម្លោះងព្រំដែនខ្មែរ-ថៃ បានកើតឡើងតានតឹងជាងគេ​បំផុត

ការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា នៅ​តាមបណ្ដោយព្រំដែន បានបណ្ដាលឲ្យកងទ័ព
នៃប្រទេសទាំងពីរស្លាប់ និងរបួសរៀងៗខ្លួន ហើយជនស៊ីវិលរបស់ប្រទេសទាំងពីរក៏កំពុង
ជម្លៀសខ្លួនចេញពីតំបន់សង្គ្រាមផងដែរ។ នៅក្នុងជម្លោះដោយប្រើកាំភ្លើងធុនធ្ងន់បាញ់
ផ្លោងដាក់គ្នានេះ ភាគីកម្ពុជា និងភាគីថៃបាន​ចោទប្រកាន់គ្នាទៅវិញទៅមកអំពីការចាប់
ផ្ដើមប្រើកម្លាំង ប្រដាប់អាវុធ។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា ពលរដ្ឋខ្មែររាប់ពាន់
គ្រួសារបានចាកចេញពីលំនៅឋាន។



2. រាប់ម៉ឺននាក់មើលសម្ដេចតេជោប្រកួតបាល់ទាត់
អ្នកគំាទ្រប្រមាណ ប្រាំម៉ឺននាក់​បានប្រមូលផ្ដុំគ្នាដើម្បីទស្សនាការប្រកួតបាល់ទាត់មិត្តភាព​
អន្តរជាតិជាប្រវត្តិសាស្ត្ររវាងក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ និង ថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជានៅពហុកីឡាដ្ឋានជាតិ។

នៅថ្ងៃប្រកួត ក្រោយព័ត៌មាននៃកម្មវិធីបានលេចឮរយៈពេលប្រមាណជាង ១០ ថ្ងៃកន្លង
មកនេះ តាមបណ្ដាដងផ្លូវសំខាន់ៗផ្សេងៗនៅជុំវិញកីឡដ្ឋានជាតិ មានភាពសកម្ម​ជាខ្លាំង​
ស្ទើរតែ​មិនអាចធ្វើចរាចរណ៍បាន ខណៈប្រជាជនប្រុសស្រីនៅរាជធានីភ្នំពេញរាប់ម៉ឺន
បានមូលមី កកកុញនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិកម្ពុជា ដើម្បីចូលរួម​គាំទ្រ​ និង​
ទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនឹងសមាជិក​បក្សអាវក្រហម​(ភឿថៃ)​
ប្រមាណជាងមួយម៉ឺននាក់ បានធ្វើដំណើរពីបណ្ដាខេត្តមួយចំនួននៅប្រទេសថៃ ដើម្បី
ចូលរួមដែរនោះ ធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពគគ្រឹកគគ្រេង ដែលអាចនិយាយ
បាន​ថាមិនធ្លាប់កើតមាននាប៉ុន្មានទសវត្ស ក្រោយសង្គ្រាមស៊ីវីលរាំរ៉ៃបានបញ្ចប់។

3. ទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្សជាង ២០០ នាក់
ប្រទេសខ្មែរវិញ មនុស្ស ២០៧ នាក់រួមមានកុមារ ៨៣ នាក់ បានស្លាប់ក្នុងគ្រោះធម្មជាតិ
ទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ដីស្រែ​ជាង​ ៣៥ ម៉ឺនហិកតារបានលិចទឹក និងគ្រួសារជាង ២៧ ម៉ឺន
គ្រួសារបានរងគ្រោះដោយទឹកជំនន់។ ការ​ខូចខាតខាងដីស្រែ និងហេដ្ឋារចនាសម្ព័ន្ធគិត
ជាទឹកប្រាក់មានចំនួនយ៉ាងតិច ៩៥ លានដុល្លា។



4. ជម្លោះដីធ្លីនៅតំបន់បឹងកក់
ជម្លោះដីធ្លីនៅតំបន់បឹងកក់បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅ
ឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល ៩៩ ឆ្នាំ និងមាន
ទឹកប្រាក់ចំនួន ៧៩ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ជាសំណង់អគារទំនើបៗ។ ប៉ុន្តែ​
គម្រោងអភិវឌ្ឍន៍នោះ បានធ្វើឲ្យមានជម្លោះយ៉ាងខ្លាំងជាមួយប្រជានដែលមានលំនៅដ្ឋាន
នៅទីនោះ។
អាជ្ញាធរអះអាងថា មានប្រជាជនជាង ២៥០០ គ្រួសារ បានព្រមព្រៀងទទួលយកសំណង
ជាទឹកប្រាក់ ៨៥០០ ដុល្លារ និងអ្នកខ្លះទទួលយកផ្ទះល្វែង នៅជាយក្រុង​ជាថ្នូរនឹង​ផ្ទះរបស់​
ប្រជាជននៅតំបន់នោះ។

5. វីឌីអូមួយស្តីពីការចោរប្លន់ប្រដាប់ដោយកាំភ្លើងខ្លី បាញ់សម្លាប់

ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់ បានធ្វើអោយមានក្តីរន្ធត់ជាខ្លាំង ពីសកម្មភាពឃោឃៅរបស់
ពួកចោរប្លន់ ក៏ដូចជាអំពើធ្វើមិនដឹងមិនលឺរបស់មនុស្សនៅទីនោះ។ វីឌីអូបានសុះសាយ
យ៉ាងលឿននៅលើបណ្តាញ Facebook ក៏ដូចជា Youtube។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ខែសីហា
នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចកន្លែងលក់ខោអាវជជុះមុខព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខណ្ឌដង្កោរ។ ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា អាយុ៤៨ឆ្នាំ មុខរបរប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរបាញ់ ៣ គ្រាប់ ១ គ្រាប់ចំលើដើមទ្រូងខាង
ឆ្វេងធ្លាយទៅក្រោយ បានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


6. នៅចុងឆ្នាំ២០១១ ប្រជាជនភ្ញាក់ផ្អើលជាមួយ​អគ្គីភ័យ​

មូលហេតុភាគច្រើនគឺមកពីការធ្វេសប្រហែសរបស់ប្រជាជន ឬភាគច្រើនគឺមកពីបណ្តាញ
អគ្គីសនី។ ឆេះ​​ក្រុមហ៊ុន​រថយន្តបឺស GST, ឆេះឃ្លាំងស្តុកខោអាវ, ឆេះ​រោច​ក្រ​កាត់ដេរ​
អាគីនតិចវ័ន ។ល។


7. ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដឬលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុត
ដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិ។


ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្ត
ព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។ ក្រុង
ព្រះសីហនុ​គឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិច​
ក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។
ចំនែកឯភាគខាងលិចឆៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។
ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ ទៅនឺងកោះពស់
មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋារគារ អូរតែលនៅទី​នោះ​
ដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅ ក្រុងព្រះសីហនុអោយកាន់តែមានភាព​រីកចំរើន​
ជាងមុនថែមទៀត ។

ដោយ៖ មិនា

Tags: cambodia2011importantsummary