CamNews

តារា 

ការតែងខ្លួនរបស់ គង់ សុជាតិ ត្រូវ​គេ​ប្រដូច​ទៅ​នឹ​ង​តួ​ម្ដាយ​ចុង ក្នុង​រឿង​ព្រះ​នាង «Cinderella»

ភ្នំពេញ៖ តារាស្រីសម្បូរសំនួនវោហាស័ព្ទមិនចេះរីងស្ងួតអ្នកនាង គង់ សុជាតិ ត្រូវបានអ្នកចូលទស្សនារឿង Cinderella ប្រៀបប្រដូច អ្នកនាងទៅនឹងតួអង្គក្នុងរឿងថា ជាតួម៉ែចុងចិត្តអាក្រក់ តែពូកែស្លៀកពាក់បានស្អាតព្រោះ តួម៉ែចុងជាតារាបង្ហាញម៉ូដពិតៗ គ្រប់សម្លៀកបំពាក់គ្មានឈុតណា ទើសចិត្តមួយឡើយ ។ ពិសេសលក្ខណៈដូចគ្នាបំផុត គឺខោអាវ ខ្សែក និងគ្រឿងតុបតែងកាយ ។

ជាការកត់សម្គាល់ ពិធីការិនី គង់ សុជាតិ ឲ្យតែអ្នកសិល្បៈដូចគ្នា អញ្ជើញចូលរួមក្នុងកម្មវិធីអ្វីមួយ គឺនាងចូលរួមមិនដែលខានឡើយ ព្រោះនាងស្រឡាញ់អ្នករួមអាជីព ទោះបីជាអ្នកជំនាន់ក្រោយក៏ដោយ ។ គង់ សុជាតិ ត្រូវបានគេចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ ទៅលើការស្លៀកពាក់ ព្រោះនាងពូកែតុបតែងខ្លួន ស៊ីដាច់តារា ក្នុងវ័យស្របាលគ្នា និងស្ទើរតែស៊ីដាច់ក្មេងៗជំនាន់ក្រោយទៀតផង ។

គង់ សុជាតិ និយាយថា រឿងរើសសម្លៀកបំពាក់ ជារឿងសំខាន់ ព្រោះនាងជាមនុស្សម្នាក់មានវ័យជ្រេ ពិសេសនាងមាន ដើមដៃរាងធំបន្តិច ត្រូវរើសអាវណា ដែលបិតបាំងដៃ ។ នាងមិនបានប្រកាន់ថា សម្លៀកបំពាក់ហាងល្បីណាមួយទើប ស្លៀកនោះទេ សំខាន់ឲ្យតែស្អាត គឺស្លៀកទាំងអស់ ពិសេសត្រូវមើលទៅលើកម្មវិធី គួរស្លៀកបែបណាពណ៌ណាមួយសមរម្យ ។ កាបូប ស្បែកជើង សុទ្ធសឹងតែជារឿងមិនអាចខ្វះបាន ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh