ប្លែកៗ ៖ យោងតាមប្រភពព័ត៌មានកំសាន្តបរទេស (Digitalspy) ដែលបានចេញផ្សាយ
កាលពីអំឡុងសប្តាហ៍មុន បានអោយដឹងថា មានការដាក់តាំងបង្ហាញនូវកៅអីធំជាងគេ
លើលោកនៅឯឆ្នេរសមុទ្រ Bournemouth នាប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា ៖ កៅអីធំជាងគេលើលោក
មួយនេះ មានកំពស់ខ្ពស់ជាងឡានក្រុងពីរជាន់ទៅទៀត ក៏ដូចជាមានទម្ងន់ ធ្ងន់ជាងសត្វដំរីមួយ
ក្បាលផងដែរ។
លើសពីនេះទៅទៀត ក្នុងអំឡុងពេលដែលវាត្រូវបានដាក់តាំងបង្ហាញ នាកាសនោះ បើតាមសម្តី
អ្នកទេសចរនៅទីនោះបាននិយាយថា ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរ ក៏ត្រូវបាន
អនុញ្ញាតអោយឡើងអង្គុយលេងបានផងដែរ។
ទន្ទឹមនឹងការដាក់តាំងបង្ហាញកៅអីយក្សមួយនេះ ក៏មានការបញ្ជាក់អះអាងពីលោក Stuart Murd-
och ដែលជាស្តាបនិកឆ្នើម ក្នុងការបង្កើតវាឡើង ដោយបានចំណាយពេលត្រឹមតែ ៣ សប្តាហ៍
ក្នុងគោលបំណងចង់ឃើញស្នាមញញឹមមនុស្សរាល់គ្នា បន្ទាប់ពីពួកគេបានឃើញកៅអីយក្សមួយ
នេះ៕
ដោយ ៖ ពិសី
ប្រភព ៖ k14