ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រ greencarreports ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា ក្រុមហ៊ុនរថយន្ដ ក្នុងប្រទេសឥណ្ឌឯណ្ណោះវិញ បានផលិតរថយន្ដ តូចល្មមមួយ
ដែលមានតម្លៃទាបជាងគេក្នុងលោក ហើយអាចបើកបរបាន ដូចរថយន្ដធម្មតា។
ប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុនរថយន្ដ Group Tata បាននឹងកំពុងកែច្នៃរថយន្ដ
មួយប្រភេទ ដែលមានឈ្មោះថា Tata Nano មានរូបរាងតូចល្មម ដែលអាចផ្ទុកមនុស្សបាន
ប្រហែល ៤-៥នាក់ ហើយអាចបើកបរ បានតាមផ្លូវជិត ឆ្ងាយទៀតផង។
បើតាមការអោយដឹងពីប្រធានក្រុមហ៊ុន Tata ក្នុងកម្មវិធីតាំងពិពរណ៍រថយន្ដ Geneva Mo
tor show ក្នុងប្រទេសឥណ្ឌាកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន នឹងខិតខំប្រឹងកែច្នែរថយន្ដ
នេះ អោយមានភាពប្រសើរជាងនេះ ហើយអោយរក្សាតម្លៃនៅដដែល ក្នុងន័យនេះ គឺធ្វើ
យ៉ាងណា អោយមនុស្សទាំងអស់ ដែលមានប្រាក់ខែល្មម អាចទិញរថយន្ដនេះ ទៅប្រើ
ប្រាស់ទាំងអស់គ្នា។ តម្លៃរថយន្ដគឺតិចជាង ២៨០០ដុល្លារ៕
ដោយ៖ វត្ដី
ប្រភព៖ greencarreports