CamNews

តារា 

Justin Bieber ​បង្ហោះរូបថតស្រាតខោ បង្ហាញរូបសាក់ នៅត្រង់គូទ​ ត្រូវគេរិះគន់ថាឆ្កួត

បន្ទាប់ពីបានចែកផ្លូវជាមួយស្រីស្អាត Selena Gomez និងត្រូវឡើងកាសែត ដោយសារករណី
ប្រើប្រាស់កញ្ឆា Justin Bieber ​បានបន្ដសកម្មភាពគួរភ្ញាក់ផ្អើលម្ដងទៀត នោះគឺការបង្ហោះរូប
ថតស្រាតខោ បង្ហាញរូបសាក់ នៅត្រង់គូទ របស់ខ្លួន នៅលើទំព័រ Instagram ដែលប្រការនេះ
ត្រូវបានសាធារណជន រិះគន់យ៉ាងខ្លាំងក្លា។

នៅក្នុងរូបថតនោះ Justin Bieber​ បែរខ្នងដាក់កាមេរ៉ា  ទាញខោចុះមកក្រោម បង្ហាញគូទទាំង
ស្រុងរបស់ខ្លួន។ ប៉ុន្ដែក្រោយមក Justin Bieber​ ក៏បានលុបរូបថតនេះចេញពីគណនីរបស់ខ្លួន
ក្នុងទំព័រ​ Instagram ​បើទោះជារូបថតនេះ ទទួលបានការចុះចូលចិត្ដចំនួន ១,៥០០០ និងការ
បញ្ចេញមតិ ចំនួន ២,៧០០ លើកក៏ដោយ។

អ្នកគ្រប់គ្រងរបស់ Bieber លោក Scooter Braun បានឱ្យដឹងថា នេះគ្រាន់តែជារឿងលើងសើច
របស់អ្នកម្នាក់តែប៉ុណ្ណោះ។ យ៉ាងនេះក្ដី សាធារណជននៅតែ បន្ដបញ្ចេញការរិះគន់ថា   Bieber
ហាក់ដូចជាចូលចិត្តធ្វើរឿងឆ្កួតៗដើម្បីទាក់ទាញការចាប់អារម្មណ៍។


ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Justin Bieber