ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេសចិន បានចាត់វិធានការណ៍ក្តៅ បណ្តេញមន្រ្តីសង្កាត់ ៤ រូបចេញ ពីមុខតំណែង ពាក់ព័ន្ធនឹងករណីកើតមានឡើងនូវសោកនាដកម្ម ជាន់គ្នាស្លាប់ នា រាត្រីឆ្លងឆ្នាំសកល ឆ្នាំ ២០១៥ កន្លងទៅនេះ នៅក្នុងសង្កាត់ Bund ទីក្រុង សៀងហៃ ដែលបានបណ្តាល មនុស្ស ៣៦ នាក់ ស្លាប់បាត់បង់ជីវិត ។
លើសពីនេះ ប្រភពពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយបន្តអោយដឹងថា ក្រោយកើតមានឡើងនូវគ្រោះ សោកនាដ កម្មដ៏អាក្រក់កម្រនឹងមានលើកនេះ ច្រើនជាង ការដេញចេញមន្រ្តីពាក់ព័ន្ធ ក្នុង នោះ មន្រ្តី មួយចំនួន ផ្សេងៗទៀត រងនូវការដាក់ពិន័យដូចគ្នាដែរ ។ របាយការណ៍ បញ្ជាក់អោយដឹងថាករណីគ្រោះថ្នាក់ជាន់ គ្នាស្លាប់ រាត្រីថ្ងៃឆ្លងឆ្នាំលើកនេះ បានកើតឡើង នៅឯ ទី លាន Chenyi ម្តុំមាត់ទន្លេ ទីវាលដែលមាន មនុស្សរាប់ពាន់នាក់ កកកុញ ផ្តុំគ្នាកន្លែងតែមួយ រង់ចាំមើលទស្សនីយភាព បាញ់កាំជ្រួច អបអរកម្មវិធី បុណ្យឆ្លងឆ្នាំសកល នៅក្នុងក្រុងសៀងហៃ ។
តួរលេេខ សរុបជនរងគ្រោះ ៣៦ នាក់ បានស្លាប់បាត់បង់ដោយសារតែត្រូវបានគេរត់ជាន់និងថប់ដង្ហើម ក្នុងនោះ មនុស្សហោចណាស់ ៤៩ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល គួរបញ្ជាក់ថា ខណៈមនុស្សម្នារាប់ពាន់នាក់ ប្រមូលផ្តុំកន្លែងតែមួយ កកកុញច្រើនខ្លាំង លើស ពីកា ររំពឹងទុក មន្រ្តីប៉ូ លីសប្រចាំក្រុងសៀងហៃ អោយដឹងថា ខ្លួនពិត ជាមាន ភាពសោកស្តាយ ខ្លាំង ជាទីបំផុត ទាក់ទិនទៅ នឹងបទអន្តរាគមន៍ បរាជ័យ នាវេលាយប់នោះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ អោយដឹងថា មន្រ្តីពាក់ព័ន្ធ៤រូបដែលត្រូវបានរដ្ឋា បាលចិនសម្រេចបញ្ឈប់ពីមុខតំណែងនោះ រួមមានដូចជា ៖ ប្រធាន និង អនុប្រធាន បក្សប្រចាំសង្កាត់ Huangpu ក៏ដូចជា ប្រធាន និង អនុប្រធាន សន្តិសុខសាធារណ ប្រចាំសង្កាត់ ដូចគ្នាដែរ ។ដោយឡែក មន្រ្តីពាក់ព័ន្ធ ច្រើននាក់ផ្សេងទៀត ដែលទទួលរងនូវការពិន័យនោះ រួមមានដូចជា ៖ មន្រ្តីក្រសួងទេស ចរណ៍ មន្រ្តីស្ថាប័នសន្តិសុខសង្គម និង មន្រ្តីគ្រប់គ្រងទីប្រជុំជនជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី