CamNews

តារា 

យឹង តាស្រង់ បញ្ចេញ កំហឹងដាក់អ្នកនិពន្ធ ជំនាន់ក្រោយព្រោះមើល ឃើញតែលុយជាធំ

ភ្នំពេញ៖ បើនិយាយពីបទចម្រៀង ក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា មានការប្រែប្រួល ទៅមុខជាលំដាប់ ដែលក្រោយពីសម័យ រួចពី សង្គ្រាម រ៉ាំរ៉ៃ រាប់ទស្សវត្ស បានបាត់បង់អ្នកចេះដឹង និងអ្នកនិពន្ធ សិល្បករ ជាច្រើនធ្វើឲ្យកូនខ្មែរ ជំនាន់ក្រោយ លែងចេះធ្វើបទចម្រៀងខ្លួន រហូតចំឡងពី ប្រទេសជិតខាង និង បណ្ដាប្រទេសផ្សេងៗ ដូចជា អាមេរិក បារាំង និង ឥណ្ឌូនេស៊ី ជាដើម។ តែបច្ចុប្បន្នកូនខ្មែរ មានឈាមជ័រ ស្រឡាញ់សិល្បៈ បាន នាំគ្នាផលិត បទចម្រៀង និពន្ធដោយខ្លួនឯង យ៉ាងសស្រាក់សស្រាំ ពិសេសគេសង្កេតឃើញមាន លោក យឹម តាស្រង់ កវីនិពន្ធប្រចាំផលិត កម្មថោន ហាក់លេចមុខលេចមាត់ ជាងគេ ។

ថ្មីៗនេះ លោក យឹម តាស្រង់ បានបង្ហាញអារម្មណ៍ហួសចិត្ត ជាមួយអ្នកនិពន្ធបទភ្លេងថ្មីៗ ដែលជានិច្ចកាល លោកកម្របង្ហាញអារម្មណ៍បែបនេះ ឲ្យមហាជនបាន ដឹង ណាស់ ។ លោក យឹម តាស្រង់ បាននិយាយថា អ្នកនិពន្ធស្នើឲ្យបញ្ចុះតម្លៃការធ្វើបទភ្លេងថ្មី ដើម្បីងាយស្រួល ផលិតបទ ខ្លួន ឯង តែអ្នកធ្វើភ្លេងថ្មីៗវិញ បែរជាដាក់តម្លៃ រាប់រយដុល្លារ ខណៈដែលខ្លួន ធ្វើការនៅមានកំរិតនៅឡើយ។ ម្យ៉ាងក្រុមហ៊ុន ត្រូវការយកវា ទៅកែ សម្រួល បន្ថែមទៀត កុំចង់ឈានមួយជំហានដល់មេឃ ត្រូវមើល ស្ថានភាពផង ។

អ្នកនិពន្ធ យឹម តាស្រង់ បាននិយាយថា "អ្នកនិពន្ធជំនាន់ក្រោយ ចេះតែនិយាយថា ខ្លួនស្រឡាញ់បទនិពន្ធថ្មី មិនចំឡងគេ តែខ្លួនមិនមាន សមត្ថភាព ចង់បានលុយច្រើន គិតលុយជាធំ ហើយនេះជាហេតុផលដែល លោកមិនព្រមឆ្លើយតប នៅពេលក្មេងៗ និពន្ធបទថ្មីទាំងនោះ ដាក់តម្លៃ ឲ្យលោក ។ នេះក៏ជាអ្វីដែលលោក ចង់ឲ្យទាំងក្មេងៗ អ្នកចេះនិពន្ធភ្លេង និងមហាជនពិចារណា នូវហេតុផលអស់ទាំងនេះ "។

ជាការពិត អ្វីដែលលោកលើកយកមក បង្ហាញឲ្យមហាជនដឹង ជារឿងមួយដែលត្រឹមត្រូវ ព្រោះអ្នកចេះដឹង ក្នុងស្រុកខ្មែរ បច្ចប្បន្ន អ្នកខ្លះចេះដឹង តិចតួច តែតំឡើងឫក មួយប៉ាវ មិនដឹងថា សង្គមបែបណា និង សមត្ថភាពខ្លួនប៉ុន្មានឡើយ សំឡឹងឃើញលុយជាធំ ទើបការងារមិនសូវរីកចំរើន។ តែយ៉ាងណាគេឃើញលោក យឹម តាស្រង់ ព្យាយាមសរសេបទថ្មីៗច្រើនបំផុត និងល្បីទៀត ។ នេះជាអ្វីដែលលោកធ្វើបាន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh